2017-04-08 · 15,023 views
៦វិធីធម្មជាតិបញ្ចប់បញ្ហារង្វង់ភ្នែកខ្មៅ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
រង្វង់ភ្នែកខ្មៅជាបញ្ហាដែលកើតមានស្ទើរតែទៅលើមនុស្សគ្រប់គ្នាដោយសារតែសកម្មភាពប្រចាំថ្ងៃដូចជា ការគេងមិនគ្រប់គ្រាន់ ពន្លឺថ្ងៃ និងដោយសារអាល្លែកហ្ស៊ីជាដើម។ ជាការពិតណាស់ បញ្ហារង្វង់ភ្នែកខ្មៅជះឥទ្ធិពលទៅលើសម្រស់ និងភាពស្រស់ស្អាតរបស់អ្នកមួយភាគធំជាពិសេសគឺនារីៗ
ដូចនេះ ហេលស៍ថាមសូមណែនាំលោកអ្នកនូវ៦វិធីងាយៗដើម្បកម្ចាត់បញ្ហារវង្វង់ភ្នែកខ្មៅ.. .
1. ត្រសក់ ពិតណាស់ត្រសក់សម្បូរដោយវីតាមីន និងរ៉ែ ដែលធ្វើឲ្យស្បែកមានសំណើមជាពិ-សេសជួយឲ្យស្បែកស។ របៀបធ្វើ៖ យកត្រសក់មួយផ្លែចិតជាចំណិតស្តើងៗ ដាក់ក្នុងទូទឹកកកឲ្យត្រជាក់ ៣០នាទី បន្ទាប់មកយកវាមកបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកស្អាតជាការស្រេច។ អ្នកអាចអនុវត្តបានជារៀងរាល់ថ្ងៃដើម្បីបានប្រសិទ្ធភាពកាន់តែប្រសើរ។
2. ប៉េងប៉ោះ សម្បូរទៅដោយវីតាមីនអា បេនិងសារធាតុរ៉ែមួយចំនួន ដែលជួយកាត់បន្ថយបញ្ហារង្វង់ភ្នែកខ្មៅ។ របៀបធ្វើ៖ យកប៉េងប៉ោះស្រស់មកក្រឡុក ហើយយកទឹករបស់វា១ស្លាបព្រាកាហ្វេលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឲ្យសព្វ រួចលាបទៅលើ រង្វង់ភ្នែកខ្មៅនោះ ទុករយៈពេល១០នាទី បន្ទាប់មកលាងជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តវិធីនេះ២ដងក្នុងមួយថ្ងៃនោះរង្វង់ភ្នែកខ្មៅរបស់អ្នកនឹងបាត់យ៉ាងឆាប់រហ័ស។
3. ក្រូចឆ្មារ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC ដែលជួយកម្ចាត់ស្នាមខ្មៅពិសេសត្រង់រង្វង់ភ្នែក។ របៀបធ្វើ៖ ចិតក្រូចឆ្មារច្របាច់យកទឹកឲ្យបានសមល្មម បន្ទាប់មកយកក្រណាត់ស្អាត កាត់ជារង្វង់មូល តូចល្មមនឹងរង្វង់ភ្នែករបស់អ្នក រួចយកវាទៅជ្រលក់ក្នុងទឹកក្រូចឆ្មារ ហើយដាក់វាទៅលើរង្វង់ភ្នែករបស់អ្នកទុករយៈពេល១០នាទីទើបលាងសម្អាតដោយ ទឹកស្អាត។
4. ដំឡូងបារាំង ដំឡូងបារាំងផ្ទុកដោយអង់ស៊ីម ម៉្យាងមានឈ្មោះថាCatecholase ដែលមានប្រសិទ្ធភាពធ្វើឲ្យស្បែកមានសភាពភ្លឺរលោង។ របៀបធ្វើ៖ យកដំឡូងបារាំងកិនឲ្យម៉ត់ ឬគ្រាន់តែចិតដំឡូងបារាំងជាបន្ទះហើយបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នក។ ទុករយៈពេល១០នាទីរួចលាងសម្អាតដោយទឹកធម្មតាជាការស្រេច។ ដើម្បីឲ្យមានប្រសិទ្ធភាពគួរអនុវត្ត២ដងក្នុងមួយសប្តាហ៍។
5. ទឹកផ្កាកុលាប ទឹកផ្កាកុលាបមានសារធាតុម៉្យាងប្រឆាំងនឹងការរលាកហើយផ្ទុកដោយវីតាមីនអា និងសេ មានប្រយោជន៍ដល់ស្បែកដូចជាជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកខ្មៅត្រង់រង្វង់ភ្នែកភ្លឺថ្លា។ របៀបធ្វើ៖ ដាំទឹកឲ្យពុះរួចដាក់ស្រទាប់ផ្កាកុលាបចូល ហើយបន្ថយភ្លើងបន្តិចរង់ចាំដល់ស្រទាប់ផ្កាកុលាបអស់ពណ៌ រួចទុកឲ្យត្រជាក់បន្ទាប់មក យកកន្សែងស្អាត ទៅដាក់ក្នុងទឹកផ្កាកុលាបនោះ រួចយកទៅដាក់លើរង្វង់ភ្នែកអ្នក ទុករយៈពេល៥-១០នាទី។ អនុវត្តមួយថ្ងៃពីរដងក្នុងរយៈពេល៣សប្តាហ៍អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
6. កញ្ចប់តែត្រជាក់ ផ្ទុកដោយកាហ្វេអ៊ីន និងតាណាំងដែលអាចកម្ចាត់ស្នាមខ្មៅរង្វង់ភ្នែកបានយ៉ាងស័ក្តិសិទ្ធិ។ របៀបធ្វើ៖ ដាំទឹកឲ្យពុះហើយចាក់លើកញ្ចប់តែសមល្មមរួចទុកឲ្យត្រជាក់ បន្ទាប់មកយកកញ្ចប់តែនោះទៅដាក់លើរង្វង់ខ្មៅរបស់អ្នក៥-១០នាទីរួចលាងសម្អាតជាមួយទឹកត្រជាក់។