ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-04-08 · 8,291 ដងមើល

លី គីមឈន់ «អាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ អ្នកដទៃ និងសង្គមផង»

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

លោក លី គីមឈន់

មូលហេតុដែលលោកជ្រើសរើសយកអាជីពជាគ្រូពេទ្យ ព្រោះថាអាជីពជាគ្រូពេទ្យគឺ អាចជួយក្រុមគ្រួសារ  អ្នកដទៃ និងសង្គមផង។ ចំពោះជំនាញ ថ្លើម ក្រពះ ពោះវៀនវិញ ព្រោះ ជាជំនាញវេជ្ជសាស្រ្តផង និងបច្ចេកទេសផង ដែលមានលក្ខណៈសម្បូរបែបទាំងប្រភេទជំងឺ និងវិធីសាស្ត្រព្យាបាលទៅលើប្រដាប់រំលាយអាហារដែលមាន សរីរាង្គច្រើន។

លោកបានបន្តថា លក្ខណៈសំខាន់សម្រាប់និស្សិតឯកទេសនេះ គឺភាពឧស្សាហ៍ព្យាយាម ការអត់ធ្មត់ និងប្រាក់កាក់ ព្រោះថា ការសិក្សាមានការលំបាកនិងមានរយៈពេលយូរ(៤ឆ្នាំ) បន្ថែមលើការសិក្សាបរិញ្ញាប័ត្រវេជ្ជសាស្ត្រទៀត ។ ហើយភាសាគឺជាចាំបាច់បំផុត ព្រោះឯកសារទាំងអស់គឺត្រូវបានសសេរជាភាសាបារាំងនិងអង់គ្លេស ដូច្នេះ និសិ្សតគួររៀនភាសាទាំង២ ឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្ថែម។

និយាយពីការលំបាកវិញ គឺត្រូវចំណាយពេលវេលាច្រើន ថវិកាច្រើន និង ភាពអត់ធ្មត់ ក្នុងការសិក្សា។  ក្រៅពីការរៀននៅសាលា លោកត្រូវឧស្សាហ៍អានអត្ថបទស្រាវជ្រាវថ្មីៗ ឬក៏ចូលរួមស្តាប់បទបង្ហាញរបស់វេជ្ជបណ្ឌិតជំនាញៗដើម្បីស្វែងយល់ពីរបៀបព្យាបាលថ្មីៗ ហើយយកទ្រឹស្តីមកផ្សារភ្ជាប់នឹងការអនុវត្ត ដោយត្រូវចុះកម្មសិក្សាតាមមន្ទីរពេទ្យក្រោមការជួយណែនាំពីសិស្សច្បងនិងវេជ្ជបណ្ឌិតជំនាញៗ ដើម្បីទទួលបានបទធិសោធន៏ល្អៗ។

គីមឈន់ បានប្រាប់ថា ពេលបញ្ចប់ការសិក្សា ខ្លួនមានបំណងបម្រើការនៅទីក្រុងភ្នំពេញ ព្រោះឯកទេសនេះនៅមានកម្រិតនៅឡើយនៅទីក្រុងភ្នំពេញ។ លោកក៏បានបន្តទៀតថា បញ្ហា ថ្លើម ក្រពះ ពោះវៀន មានច្រើនណាស់ជាពិសេស គឺជំងឺរលាកក្រពះ និងជំងឺរលាកថ្លើម។ ជាចុងក្រោយ លោកចង់ផ្តាំផ្ញើដល់អ្នកមានបញ្ហាថ្លើម ក្រពះ ពោះវៀន គួរឆាប់មកជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការការពារ ឬ ព្យាបាលឲ្យបានទាន់ពេលវេលា។