CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-11 · 8,126 views

រូបមន្ត ធ្វើស៊ុបមាន់លាយបន្លែហ៊ុយៗ ប៉ូវកម្លាំង!

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ខំរៀន ឬធ្វើការពេញមួយថ្ងៃពិតជាអស់កម្លាំង បើបានញ៉ាំស៊ុបមាន់ក្តៅៗមិនដឹងល្អយ៉ាងណា។ លើកនេះសូមលើកយករូបមន្តធ្វើស៊ុបមាន់ និងផ្សំគ្រឿងជាមួយបន្លែដែលសម្បូរទៅដោយវីតាមីនដែលអាចផ្តល់ថាមពលឲ្យអ្នកឡើងវិញបានដោយអ្នកអាចធ្វើញ៉ាំដោយខ្លួនឯងនៅផ្ទះ។ តោះមើលទាំងអស់គ្នាថាមានគ្រឿងផ្សំអ្វីខ្លះ និងធ្វើយ៉ាងម៉េច?

គ្រឿងផ្សំ៖ 1. សាច់មាន់ (កាប់ដុំៗ)     = 200g 2. ការ៉ុត (កាត់កង់ៗ)    = ពាក់កណ្តាលមើមតូចល្មម 3. ដំឡូងបារាំង    = 1មើម 4. គីនឆាយ (កាត់បញ្ឆិតៗ)    = 1កង់ ស្មើរ3ថ្នាំងដៃ 5. ខ្ទឹមបារាំង (ចិញ្រ្ចាំ)    ​= 1ស្លាបព្រាបាយ 6. ប័រសាប        = កន្លះស្លាបព្រាបាយ 7. ម្សៅពោត        = 1ស្លាបព្រាកាហ្វេ 8. អំបិល        = កន្លះស្លាបព្រាកាហ្វេ 9. ទឹកស៊ុប+ទឹក    = 1លីត្រ 10. ម្រេច        = បន្តិច 11. ម្សៅស៊ុបខ្នរ    = កន្លះស្លាបព្រាកាហ្វេ 12. ស្លឹកខ្ទឹម (ហាន់)    = បន្តិច 13. ជីវ៉ាន់ស៊ុយ (ហាន់)    = បន្តិច

របៀបធ្វើ៖ 1. យកឆ្នាំងដាក់លើភ្លើង(ប្រើភ្លើងតិចៗ) ដាក់ប័រចូលអោយរលាយ 2. បន្ទាប់មកដាក់ខ្ទឹមបារាំងចិញ្រ្ចាំរួចចូល ឆាបន្តអោយឈ្ងុយបន្តិចដាក់ម្សៅពោតចូល កូរបន្តបន្តិច រួចដាក់ទឹកស៊ុបលាយទឹកបន្តិចចូល កូរបន្ត។ 3. ដាក់សាច់ចូល កូរបន្តបន្តិចសិន រួចដាក់ទឹកស៊ុបលាយទឹកចូលបន្ថែម ទុកអោយពុះ។ 4. 5នាទីបន្ទាប់ពីពុះ ដាក់បន្លែដូចជាការ៉ុត ដំឡូងបារាំង និងគីនឆាយចូល បន្ទាប់មកដាក់គ្រឿងទេសចូល។ 5. រំងាស់រហូតដល់បន្លែផុយល្មម។ 6. ដួសដាក់ចាន ដោយរោយស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយពីលើជាការស្រេច។

មើលទៅវិធីធ្វើដូចមិនមានអីពិបាកទេ សាកបញ្ចេញស្នាដៃធ្វើស៊ុបបែបនេះ ដើម្បីប៉ូវកម្លាំងឡើងវិញ ដែលខំសិក្សា និងធ្វើការពេញមួយថ្ងៃ។ គ្រាន់តែឃើញរូបភាពគំរូ ក៏ស្រក់ទឹកមាត់ដែរ នៅចាំអីទៀត!

រូបមន្ត និងវិធីធ្វើនេះនាំមកជូនដោយ សាលាបង្រៀនធ្វើម្ហូបKSK ។