CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-12 · 6,558 views

ពេលជួបជុំគ្នា មានហ្គេមប្លែក តែសប្បាយៗខ្លះដែលអាចលេងបាន(មិនត្រូវការសម្ភារៈ)

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleក្រោយពីណាត់ជួបគ្នាហើយ កុំឲ្យបរិយាកាសសោះកក្រោះពេក... ដឹងទេ? ថាមានហ្គេមអ្វីខ្លះដែលអាចលេងបាន? គឺលេងដោយមិនត្រូវការសម្ភារៈអ្វីបន្តិចសោះហ្មងហា៎...មិនសាក មិនដឹង...សប្បាយមិនសប្បាយប្រាប់គ្នាផង...© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ក្រោយពីណាត់ជួបគ្នាហើយ កុំឲ្យបរិយាកាសសោះកក្រោះពេក... ដឹងទេ? ថាមានហ្គេមអ្វីខ្លះដែលអាចលេងបាន? គឺលេងដោយមិនត្រូវការសម្ភារៈអ្វីបន្តិចសោះហ្មងហា៎...

១ កង្កែបលោតទឹក តម្រូវឲ្យអង្គុយជារង្វង់មូល...ពាក្យដែលត្រូវប្រើមាន៣ឃ្លា គឺ «កង្កែប» «លោតទឹក» «ប្រូង» ... ប្រហែលជាពិបាកយល់បន្តិច តែបើយល់ហើយដឹងតែសប្បាយ...សូមចាប់ផ្តើមពីនរណាម្នាក់ជាអ្នកនិយាយថា អ្នកទី១ ៖ «កង្កែប១» អ្នកទី២ ៖ «លោតទឹក» អ្នកទី៣ ៖ «ប្រូង» អ្នកទី៤ ៖ «កង្កែប២» អ្នកទី៥ ៖ «កង្កែប២» អ្នកទី៦ ៖ «លោតទឹក» អ្នកបន្ទាប់ ៖ «លោតទឹក» អ្នកបន្ទាប់ ៖ «ប្រូង» អ្នកបន្ទាប់ ៖ «ប្រូង» អ្នកបន្ទាប់ ៖ «កង្កែប៣»

មានកត់សម្គាល់ឃើញអីទេ? គឺចំនួនដងនៃការនិយាយ ត្រូវឡើងតាមជុំ...ក្នុងជុំទី១ និយាយពាក្យទាំង៣ហ្នឹងតែម្តង ដល់ជុំទី២ គឺ២ដង ហើយជុំទី៣ គឺ៣ដង...

អ្នកដែលនិយាយខុស គឺចាញ់...ហើយក៏មានលក្ខខណ្ឌបន្ថែមដូចជា បើនិយាយយឺតជាងា១០វិនាទី គឺចាញ់... ថែមថយច្បាប់ខ្លួនឯងបាន លៃយ៉ាងណាឲ្យតែសប្បាយ :) :) :)

២ រាប់វត្ថុ អាចលេងជាម្នាក់ៗ ឬជាក្រុម... ដំបូង ជ្រើសរើសប្រធានបទរួមមានដូចជា ៖ ផ្លែឈើ បន្លែ ឈ្មោះទីក្រុង ឈ្មោះប្រទេស ផ្កា ជាដើម (គឺអាចរើសបានតាមចិត្ត... យកល្អ កុំរកអីដែលមានតិចពេក តែក៏កុំមានច្រើនពេកដែរ...ឈ្នះ ចាញ់ ពេលនេះមិនសូវជាសំខាន់ទេ អ្វីដែលសំខាន់ គឺជួបជុំសប្បាយ...

ឧទាហរណ៍៖ បានសម្រេចថារើស«ផ្លែឈើ» ចឹងអាចចាប់ផ្តើមដូចខាងក្រោម៖ អ្នកទី១ ៖ «ក្រូច» អ្នកទី២ ៖ «ប៉ោម» អ្នកទី៣ ៖ «ទំពំាងបាយជូរ» អ្នកទី៤ ៖ «មៀន» អ្នកទី៥ ៖ «ស្វាយ» អ្នកទី៦ ៖ «ចេក» អ្នកបន្ទាប់ ៖ «ម្នាស់»

ច្បាប់៖ មានលក្ខខណ្ឌខ្លះដែលត្រូវប្រកាន់ខ្ជាប់រួមមាន  ៖ -មិនអាចនិយាយពាក្យជាន់គ្នា -មិនអាចបង្កើតពាក្យថ្មីដែលគេឯងមិនធ្លាប់ស្គាល់ -មិនអាចឆ្លើយយឺតជាង...វិនាទី(កំណត់បានតាមចិត្តប្រាថ្នា)

៣ រាប់ពាក្យប្រកបតាមព្យាង្គ ស្រដៀងនឹងហេ្គមទី២ដែរ តែប្រធានបទខុសគ្នា របៀបដូចជា «កក» «ចច» «សស» «បប» ជាដើម... មានន័យត្រូវរកនឹកពាក្យដែលប្រកបដោយផ្គុំឡើងពីអក្សរទាំង២...និយាយរួមទៅឲ្យតែអាចទៅ លឺសំឡេងអក្សរទាំង២ហ្នឹង

ឧទាហរណ៍៖ បានសម្រេចថារើស«កក» ចឹងអាចចាប់ផ្តើមដូចខាងក្រោម៖ អ្នកទី១ ៖ «កង្កែប» អ្នកទី២ ៖ «កកកុញ» អ្នកទី៣ ៖ «កូនក្អាត់» អ្នកទី៤ ៖ «កុះករ» អ្នកទី៥ ៖ «កកាយ» អ្នកបន្ទាប់ ៖ «កក្រើក»

ច្បាប់៖ ដូចគ្នាទៅនឹងហ្គេមទី២ដែរ..

៤ ខ្សឹបតគ្នា តម្រូវឲ្យអង្គុយមួយជុំដែរ...មានម្នាក់ជាតំណាង ដោយចាប់ផ្តើមខ្សឹបឃ្លាអ្វីក៏បានទៅអ្នកក្បែរខ្លួន ហើយត្រូវខ្សឹបតគ្នារហូតដល់អ្នកចុងក្រោយ ត្រូវនិយាយឲ្យលឺៗ...

ករណីដែលនិយាយដូចពាក្យដែលអ្នកទី១បាននិយាយ គឺរួចខ្លួន តែបើសិនជាមិនត្រឹមត្រូវទេ គឺជាអ្នកចាញ់...និយាយរួមទៅ...ហ្គេមនេះសប្បាយត្រង់បានធ្វើបាបគ្នាហ្នឹងណា៎...ចង់ឲ្យអ្នកចុងក្រោយនិយាយអី គឺអាចសារ៉េបានតាមហ្នឹងទៅ..

មិនសាក មិនដឹង...សប្បាយមិនសប្បាយប្រាប់គ្នាផង...

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ