CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-21 · 4,358 views

សង្ឃឹមថាចម្រៀងនេះនឹងបានលឺដល់crushគាត់ទៅចុះ (មានវីដេអូ)

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏បានកន្លងផុតទៅ បន្សល់នូវការចងចាំមិនអាចភ្លេចបានរបស់សុភាពបុរសមួយរូប​ ដែលមាននិស្ស័យបានជួបនឹងនារីម្នាក់ដែលបានឆក់យកបេះដូងរបស់គាត់ ជាមួយនឹងមន្តស្នេហ៍នៃភាពទាក់ទាញ(Just the way she is…)  ក្នុងរាត្រីដែលពួកគេបានទៅលេងកម្សាន្តនឹងល្បែងជះទឹកនៅឯផាប់ស្រ្តីត (Pub Street) ទីប្រជុំដែលអ្នកដែលទៅលេងសៀមរាបមិនអាចរំលងបាន…

បន្ទាប់ពីបានជួបភក្រ្តលើកដំបូងហើយនោះ ដោយមិនទាន់ទាំងបានស្គាល់ឈ្មោះគ្នាផង បុរសម្នាក់នោះក៏បានតែងនិពន្ធនូវបទចម្រៀងមួយបទរ៉ាយរ៉ាប់យ៉ាងក្បោះក្បាយពីរឿងរ៉ាវដែលបានកើតឡើងក្នុងខណៈនោះ លាយឡំនឹងវាចាផ្អែមល្អែមដែលបង្ហាញពីអារម្មណ៍ពិតដែលមាននៅក្នុងចិត្តទាំងអំបាលម៉ាន…សង្ឃឹមថាតួឯកស្រីនឹងបានឃើញ ក៏ដូចជាស្តាប់លឺ ហើយបើសិនជាអាចក៏ចង់បន្តនិស្ស័យទៀតផងងដែរ...

វីដេអូចម្រៀងនៃការច្រៀងផ្ទាល់ អមដោយភ្លេងហ្គីតារបស់គាត់ក៏កំពុងត្រូវបានបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចូលទស្សនា និងចែកចាយបន្ត ដើម្បីជួយសម្រេចនូវក្តីប្រាថ្នារបស់គាត់ក្នុងការស្វែងរកcrushដែលបានទើបបានម្តងផងដែរ…

ចង់ដឹងថាមានអត្ថន័យយ៉ាងណាខ្លះ? កុំភ្លេចចុចមើលណា៎…ហើយក៏ជួយshareម្នាក់មួយផង ក្រែងលោចំណងស្នេហ៍នេះអាចនឹងចាប់កំណើតបាន…

ប្រភព៖ ទំព័រហ្វេសប៊ុក V2 Resturant

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ...