CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-27 · 9,967 views

និយាយពាក្យ«ខ្ញុំស្រលាញ់អ្នក»ជាមួយវិធីប្លែកៗ Ways of saying ‘I LOVE YOU’

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

«ខ្ញុំស្រលាញ់អ្នក» ជាពាក្យបីម៉ាត់ដ៏ខ្លី ប៉ុន្តែមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ហើយក៏អាចផ្លាស់ប្តូរអារម្មណ៍របស់មនុស្សម្នាក់ឲ្យក្លាយជាបុគ្គលដែលមានក្តីសុខជាងគេ នៅលើភពផែនដីនេះ ជួនកាលទៀតក៏ធ្វើឲ្យគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដោយសារតែទឹកចិត្តត្រេកអរ និងរំភើបពេលដែលបានស្តាប់លឺទៀតផង។ ពាក្យបីម៉ាត់នេះគួរតែប្រើឲ្យបានញឹកញាប់ ចំពោះតែមនុស្សម្នាក់ដែលអ្នកគិតថាសំខាន់សម្រាប់របស់អ្នកបានហើយ។ សម្រាប់អត្ថន័យនេះ យើងសូមលើកយកនូវវិធី១៨យ៉ាងដ៏រ៉ូមែនទិកដែលលោកអ្នកអាចនឹងអ​នុវត្ត ដើម្បីបន្ថែមនូវភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នកទាំងពីរទៀត ចង់ដឹងថាមានអ្វីខ្លះ?​តោះ! តាមដានជាមួយគ្នា... ·  និយាយប្រាប់ថាស្រលាញ់ជាមួយនឹងភាសាផ្សេងៗពីគ្នា ៖ សាកនិយាយ ឬផ្ញើរពាក្យទាំងនោះទៅគេ ហើយឲ្យគេស្វែងរកអត្ថន័យដោយខ្លួនឯង នោះស្នាមញញឹមនឹងលេចចេញលើទឹកមុខគេជាមិនខាន។ ·  ប្រើប្រាស់ពាក្យស្លោក ឬសុភាសិតផ្អែមល្អែម ៖ ប្រសិនបើអ្នកមិនអាចរកនឹកពាក្យសម្តីល្អៗ ឬផ្អែមល្អែមណា ដោយខ្លួនឯងទេ អ្នកអាចរកបានរាប់លានឃ្លានៅលើអ៊ិនធឺណែតក្នុងពេលមិនដល់មួយនាទីផង។ ឮ ·  ភ្ជាប់ជាមួយនឹងកាដូ ៖ ការជូនកាដូទៅនរណាម្នាក់ជាវិធីងាយបំផុតក្នុងការបញ្ជាក់នូវការព្រួយបារម្ភទៅកាន់គេ ជាជាងការឲ្យតែវត្ថុទទេ អ្នកអាចភ្ជាប់ជាមួយនឹងកាតមួយដែលមានពាក្យថា «ខ្ញុំស្រលាញ់អ្នក»ផងដែរ។ · សាក់ឈ្មោះមនុស្សជាទីស្រលាញ់ ឬពាក្យថា«ស្រលាញ់» ៖ វាជាសញ្ញាមួយដែលនឹងមានអាយុកាលយូរ។ · សរសេរឈ្មោះមនុស្សជាទីស្រលាញ់​ ៖ បើអ្នកមិនហ៊ានប្រថុយនឹងការសាក់ទេអ្នកក៏អាចត្រឹមតែធ្វើការឆ្លាក់ឈ្មោះរបស់គេនៅលើក្រដាស ឬដៃហើយបង្ហាញដល់គេទៅក៏បានដែរ។ · បង្កើតកម្រងរូបភាព ៖ បើអ្នកមានភាពសិល្បៈក្នុងការគូររូបនោះ អ្នកអាចចំណាយពេលខ្លះបង្កើតជាសាច់រឿងស្នេហារបស់អ្នកទាំងពីរ ហើយបន្ថែមនូវកិច្ចសន្ទនាដែលបើកបង្ហាញពីទឹកចិត្តស្នោះស្នេហ៍របស់អ្នកចំពោះគេ។ វាពិតជាគួរឲ្យស្រលាញ់ និងពោរពេញដោយការច្នៃប្រឌិតពិតមែន។ ម្យ៉ាងលោកអ្នកក៏អាចធ្វើការស្វែងរកកម្មវិធីកុំព្យូទ័រណា ដែលជួយអ្នកក្នុងការបំពេញកិច្ចការនេះផងដែរ។ · ប្រើប្រាស់បណ្តាញសង្គម ៖ បង្ហាញពីទឹកចិត្ត និងក្តីស្រលាញ់របស់អ្នកចំពោះគេ តាមរយៈបណ្តាញសង្គមល្បីៗផ្សេងៗ ជាមួយនឹងឃ្លាខ្លីៗ ឬរូបភាពនៃអ្នក និងគេ។ · បង្កើតភាសាសម្ងាត់ ៖ នៅពេលធ្វើការទាក់ទង ឬឆ្លើយឆ្លងគ្នាជាមួយនឹងភាសាសម្ងាត់ដែលមានតែអ្នកទាំងពីរដែលដឹង និងយល់នោះ​ វាក៏រូបភាពមួយដែលគេគ្រប់គ្នាច្រណែនផងដែរ។ ពេលនោះ អ្នកក៏មិនបាច់បារម្ភអំពីការបែកធ្លាយផ្សេងៗទៅកាន់អ្នកដទៃដែរ។ · ប្រើនិមិត្តសញ្ញា ឬភាសាក្រៀម ៖ ” I Love You” គ្រប់ពេលពេក គ្រាន់តែគិតក៏គួរឲ្យធុញ និងជ្រេញដែរ ជួនកាលគេក៏គិតថាអ្នកនិយាយឲ្យតែហើយៗដែរ។ សាកប្រើសញ្ញាផ្សេងៗជំនួសវិញ​ ដូចជាxoxo <3 <3 · និយាយជាមួយសមីការគណិត ៖ វាដូចជាចម្លែកបន្តិច ប៉ុន្តែវាផ្អែមល្អែមមែនណា។ ឧទាហរណ៍ ៖ You+Me=LOL (Lots of Love) · ប្រើប្រាស់អាហារ ៖ ពេលទទួលទានអាហារក៏អាចជាឱកាសមួយដ៏ល្អផងដែរ។ ជាក់ស្តែង ពេលកុម្ម៉ង់ទិញកាហេ្វ អ្នកក៏អាចសុំគេដាក់គ្រីមជារាងបេះដូង  ឬក៏រៀបទៀនជារូបបេះដូងលើតុ ឬក្បែរតុអាហាររបស់លោកអ្នក។ ម្ហូបទៀតសោត លោកអ្នកក៏អាចសុំឲ្យចុងភៅរៀបចំ​ ឬរចនា ដោយរំលេចចេញជាបេះដូងផងដែរ។ · ប្រើប្រាស់បញ្ជីមូលហេតុ ៖ ក្រៅពីប្រាប់ថា«ស្រលាញ់» អ្នកក៏អាចបន្ថែមនូវហេតុផលជាច្រើនដែលបណ្តាលឲ្យអ្នកស្រលាញ់គេ ដោយរៀបជាបញ្ជីតៗគ្នា។ · ប្រើប្រាស់សត្វចិញ្ចឹម ៖ អ្នកអាចសរសេរពាក្យបីម៉ាត់នោះនៅលើកាតមួយ ហើយប្រើសត្វចិញ្ចឹមឲ្យពាំ ឬពាក់នៅលើខ្លួនរបស់វា រួចឲ្យវាដើរឆ្ពោះទៅរកមនុស្សជាទីស្រលាញ់របស់អ្នក។ · រំលឹកថ្ងៃណាត់ជួបគ្រាដំបួង ៖ នាំគេទៅកាន់ទីកន្លែងដែលអ្នកទាំងពីរណាត់ជួបគ្នាលើកដំបូង ហើយរំលឹកដល់អនុស្សានៅក្នុងថ្ងៃនោះជាមួយគ្នា រួចឆ្លៀតក្នុងពេលនោះ និយាយពាក្យផ្អែមល្អែមទាំងនោះទៅកាន់គេ។ · ប្រើរូបភាព ឬវីដេអួកំប្លែង ៖ សាករកមើលវីដេអូ ឬរូបភាពgifថ្មីៗប្លែកៗ និងមានលក្ខណៈបែបកំប្លែង ហើយធ្វើការផ្ញើរទៅកាន់គេ។ ថ្វីត្បិតថាវាដូចជារាងឆ្កួតឡប់បន្តិច តែវាក៏អាចផ្តល់ជូនគេនូវភាពរីករាយ និងរំភើបក្នុងពេលតែមួយផងដែរ។ · គូសរួបបេះដូងនៅលើកន្លែងដែលគេអាចមើលឃើញ ៖ វាអាចនៅលើកញ្ចក់ក្នុងបន្ទប់ទឹក កញ្ចក់បង្អួចឡាន ឬកន្លែងផ្សេងៗទៀត ដែលអ្នកគិតថាគេអាចនឹងមើលឃើញ។ វិធីនេះសាមញ្ញ តែមិនប្រាកដថាមិនរ៉ូមែនទិកនោះទេ។ «ក្រោយពេលដែលបានរកឃើញមនុស្សដែលជាទីស្រលាញ់ហើយ នរណាៗក៏ចង់បានការថ្នាក់ថ្នម និងកសាងជីវិតស្នេហាមួយដ៏ផ្អែមល្អែមល្អូកល្អឺននឹងគ្នាដែរ ប៉ុន្តែសំខាន់ថាតើដៃគូទាំងសងខាងមានគោលដៅដូចគ្នាដែរឬអត់។ ប្រសិនបើបានតែស្រលាញ់គ្នា ធ្វើរឿងដដែលៗជាមួយគ្នា ជាពិសេសគឺរឿងដែលគូស្នេហ៍ណាក៏ធ្វើដែរនោះ ស្នេហារបស់អ្នកហាក់ដូចជាមិនមានរសជាតិសព្វគ្រប់នោះទេ។ ហេតុនេះហើយ ព្យាយាមបង្កើតនូវអ្វីដែលថ្មីប្លែកសម្រាប់អ្នក និងគូស្នេហ៍។ មិនថានៅពេលណា...ទីកន្លែងណា...ត្រូវចាំជានិច្ចថាមានមនុស្សម្នាក់ដែលតែងតែបារម្ភ ហើយរង់ចាំភាពភា្ញក់ផ្អើលពីអ្នកគ្រប់ពេល...»

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។