CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-04-28 · 7,454 views

ក្តីប្រាថ្នានិស្សិតឯកទេសបេះដូង​

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

លោក វ៉េង រតនា ​ មូលហេតុក្នុងការជ្រើសរើសយកអាជីពជាគ្រូពេទ្យ និស្សិតវ័យក្មេងមួយរូបនេះបាននិយាយថាការសង្គ្រោះជីវិត និងយកអាសាអ្នកដទៃជារឿងមួយដែលសប្បាយចិត្តសម្រាប់ខ្លួន។ ដូចគ្នានោះដែរ ដោយគិតពីអនាគតគ្រួសារនិងសង្គមផងដែរលោកក៏សម្រេចចិត្តបន្តថ្នាក់ឯកទេសបេះដូងនេះព្រោះតែនៅប្រទេសកម្ពុជាយើងមានគ្រូពេទ្យឯកទេសបេះដូង និងមានកន្លែងសម្រាប់ថែទាំព្យាបាលជំងឺនេះហើយប៉ុន្តែប្រជាជនខ្មែរយើងមិនបានយល់ដឹងពីបញ្ហាជំងឺបេះដូងច្រើននៅឡើយ និងមិនបាន​ដឹងពីសមត្ថភាពគ្រូពេទ្យក្នុងប្រទេសយើងអាចធ្វើបានដូចពេទ្យនៃប្រទេសជិតខាងដែរដោយសព្វថ្ងៃយើងអាចធ្វើការឆ្លុះសរសៃឈាមបេះដូង ដាក់ថ្មបេះដូង វះកាត់បេះដូង និងព្យាបាលចង្វាក់បេះដូងមិនប្រក្រតី ។ល។ ដូច្នេះលោកសង្ឃឹមថាលោកអាចព្យាបាល​ និងចែករំលែកព័ត៌មានផ្សេងៗជូនពួកគាត់ជាច្រើន។​

ពេលសាកសួរពីលក្ខណៈសម្បត្តិរបស់គ្រូពេទ្យរតនាបានរៀបរាប់ថាដើម្បីក្លាយជាគ្រូពេទ្យម្នាក់លោកត្រូវមានភាពអត់ធ្មត់ឧស្សាហ៍ព្យាយាមក្នុងការងារ និងការសិក្សាព្រោះត្រូវការរៀនយូរឆ្នាំហើយលោកបានបញ្ជាក់ផងដែរថាវាពិតជាលំបាកព្រោះវាទាក់ទងនឹងអាយុជីវិតរបស់មនុស្សដែលទាំងនេះសុទ្ធតែជាឧបសគ្គដែលនិស្សិតពេទ្យ និងគ្រូពេទ្យគ្រប់រូបត្រូវប្រឈម។ ប៉ុន្តែរតនានៅតែនិយាយយ៉ាងម៉ឺងម៉ាត់ថា “ទោះជាមិនបានគេងគ្រប់គ្រាន់ធ្វើការច្រើនម៉ោង និងគ្មានពេលជាមួយគ្រួសារច្រើនក៏ដោយក៏ខ្ញុំពេញចិត្តធ្វើការងារនេះដែរព្រោះគ្មានគ្រូពេទ្យណាចង់ឲ្យអ្នកជំងឺស្លាប់ដោយគ្មានមូលហេតុណាមួយនិងឈរឱបដៃមើលនោះទេ ដូច្នេះពួកយើងក៏ទាមទារនូវការគោរពពីអ្នកជំងឺផងដែរ”។

និយាយពីការបង្កើនចំណេះដឹងរបស់ខ្លួនក្នុងការត្រៀមខ្លួនជាគ្រូពេទ្យឯកទេសនាពេលអនាគតនេះរតនា បានប្រាប់ផងដែរថាក្រៅពីការសិក្សានៅក្នុងថ្នាក់ការអនុវត្តន៍នៅមន្ទីរពេទ្យគឺជារឿងមួយសំខាន់ហើយខ្លួនលោកបានតាំងចិត្តយ៉ាងមុតមាំថា “ធ្វើអ្វីក៏ធ្វើពោលគឺខ្ញុំមិនបោះបង់ឱកាសដែលគេផ្តល់ឲ្យទេព្រោះនេះជាពេលវេលាដ៏ល្អដែលខ្ញុំអាចឆ្លៀតចាប់យកបទពិសោធន៍ល្អៗសម្រាប់ការងាររបស់ខ្ញុំហើយក្រៅពីនេះខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវឯកសារថ្មីៗ​​ និងពិភាក្សាការងារជាមួយមិត្តភក្តិនៅពេលទំនេរដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក”។​​​​ ពេលចូលដល់សំណួរពីកន្លែងធ្វើការនាពេលអនាគតវិញនិស្សិតឯកទេសវ័យក្មេងរបស់យើងមួយរូបនេះបានឆ្លើយតបថាពេលបញ្ចប់ការសិក្សាហើយខ្លួននឹងត្រៀមចូលបម្រើការងារដោយមិនគិតថានៅខេត្តឬទីក្រុងទេសំខាន់គឺរូបលោកចង់ធ្វើការឲ្យអស់ពីចំណេះរបស់ខ្លួន និងសង្ឃឹមថាមានអ្វីគ្រប់គ្រាន់អាចជួយអ្នកជំងឺបានប្រសើរ។

ជាចុងក្រោយ រតនាចង់ឲ្យប្រជាជនទាំងអស់ស្វែងយល់ពីជំងឺបេះដូងឲ្យបានច្រើនជាងនេះ ​ព្រោះជំងឺនេះជាឃាតករលេខ១ក្នុងពិភពលោក ដែលបណ្តាលឲ្យមានអត្រាមរណៈច្រើនជាងគេ។ ដូចនេះសូមប្រជាជនទាំងអស់មកទទួលការព្យាបាល ឲ្យបានឆាប់ដើម្បីឲ្យគ្រូពេទ្យអាចជួយលោកអ្នកបានទាន់ពេលវេលា ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។