CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-05-02 · 5,880 views

វិធីថែរក្សាសម្លេងសម្រាប់គ្រូបង្រៀន

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

សម្រាប់អ្នកគ្រូលោកគ្រូ  ការប្រើប្រាស់សម្លេងជាកិច្ចការចាំបាច់មួយដែលមិនអាចខានបាន ហើយសម្រាប់អ្នកដែលគិតថានឹងក្លាយខ្លួនជាគ្របង្រៀននាពេលអនាគតវិញ តើអ្នកបានត្រៀមខ្លួនឬនៅអំពីការប្រើសម្លេងខ្លាំងៗជារៀងរាល់ថ្ងៃ មិនថាអាកាសធាតុ ឬក្នុងមជ្ឍដ្ឋានបែបណានោះ? ប្រសិនបើអ្នកសម្រេចចិត្តចាប់អាជីពជាគ្រូ​ហើយ គឺស្រដៀងនឹងតារាចម្រៀងដែរ ដែលអ្នកត្រូវដឹងថា “គ្មានសម្លេង គ្មានការងារ”។ យ៉ាងណាមិញ លោកគ្រូអ្នកគ្រូក៏អាចថែរក្សាសម្លេងខ្លួនឯងតាមរយៈវិធីងាយៗខ្លះផងដែរ…

សម្រាប់សម្លេងដែលមានសុខភាពល្អ · ពត់ខ្លួន បន្លឺសម្លេងគ្រហឹម និងរហ៊ឹម មុនពេលចូលធ្វើការ · សន្ធឹងដៃ ហើយគ្រវីដៃទៅមុខៗ ដើម្បីលើកឆ្អឹងជំនីរ និងបើកដើមទ្រូង · ដកដង្ហើមចេញ និងចូលឲ្យវែងៗ · ដកដង្ហើមចេញយឺតៗ ពី”sssss”  បន្ទាប់មក“shhhhh”  ហើយ“zhhhhh” ។ ធ្វើបែបនេះដោយស្រមៃថាសួតរបស់អ្នកត្រូវបានបំពេញ ពីក្រោមទៅដូចជាប៉េងប៉ោង។ ពេលនោះ អ្នកនឹងមានអារម្មណ៍ថាចន្លោះឆ្អឹងជំនីរនឹងឃ្លាតជាងមុន រាល់ពេលដែលដកដង្ហើមម្តងៗ · ធ្វើសម្លេងគ្រហឹមមួយៗ “mmm”  ហើយចាប់អារម្មណ៍ពីរំញ័រដែលកើតមាននៅលើទ្រូងផ្នែកខាងលើ បំពង់ក ច្រមុះ និងដើមទ្រូង។ ចាប់ផ្តើមមួយៗ ហើយបង្កើនល្បឿនម្តងបន្តិចៗ។ ឲ្យសម្លេងគ្រហឹមចូលក្នុងមាត់របស់អ្នក ដូចពេលដែលកំពុងទទួលទានទឹក ធ្វើបែបនេះនឹងកម្តៅសាច់ដុំ និងផ្តល់ថាមពលដល់របត់សម្លេងប្រកបដោយសុវត្ថិភាព និងបង្កើនអានុភាព។ អ្នកគួរធ្វើវាពេលកំពុងងូតទឹក ឬពេលបើកបរទៅធ្វើការ · អនុវត្តសម្លេង”ng”ឡើងចុះ ដើម្បីចៀសវាងការបាត់សម្លេងពេលកាច់តុងសម្លេង · បង្កើនថាមពលនៃការដាក់បញ្ចូលគ្នា ជាមួយនឹងការគ្រលៀសអណ្តាត3-4ជុំ។ ធ្វើបែបនេះបន្តបន្ទាប់គ្នាឲ្យបានប្រហែល៦ដង

នៅកន្លែងធ្វើការ · ឈរឲ្យត្រង់ខ្លួន ៖ ដាក់ស្មាឲ្យជាជម្រាលនឹងខ្នង ដោយងើបមុខ ​ ឆ្អឹងខ្នង និងដងខ្លួនឲ្យត្រង់ ដើម្បីបង្កើនការសម្រួលដល់ការដកដង្ហើម ហើយត្រូវបង្ហាញឲ្យខ្លួន​ឯង និងសិស្សនៅក្នុងថ្នាក់ថា អ្នកកំពុងគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ · ទំនុកចិត្តនឹងមិនត្រូវបង្ហាញនោះទេ ប្រសិនបើអ្នកឈររបៀបអោនៗ ហើយធ្វើការបង្ហាញអំណាចរបស់ខ្លួននៅក្នុងថ្នាក់ ដោយដើរឈានជើងឆ្ពោះទៅមុខដោយស្វាហាប់ · ធ្វើការដកដង្ហើមវែងៗ និងមួយៗ មុននឹងនិយាយអ្វីដែលសំខាន់។ ការដកដង្ហើមធំនឹងធ្វើឲ្យអ្នកអាចគ្រប់គ្រងសម្លេងរបស់ខ្លួន និងច្រានចោលនូវភាពតានតឹងពីបំពង់ក។ ម្យ៉ាង អ្នកត្រូវគិតថាអ្នកនិយាយចេញពីក្បាលពោះ ជាជាងការនិយាយចេញពីក

ប្រសិនបើមានបញ្ហាសម្លេង តើអ្នកគួរធ្វើអ្វីខ្លះ? · សម្រាកសម្លេង ៖ បន្ថយ ឬបញ្ឈប់ការនិយាយពេលទៅដល់ផ្ទះ · សម្រករាងកាយ ៖ សម្រាក ងូតទឹកក្តៅអ៊ុនៗ · ស្រូបយកចំហាយទឹក ដើម្បីបន្សើមផ្នែកខាងក្រោយនៃបំពង់ក និងបន្ថយការឈឺចាប់ · ខ្ពុរមាត់ជាមួយនឹងទឹកអំបិលពុះ ដែលទុកឲ្យត្រជាក់ ដើម្បីកាត់បន្ថយការឈឺចាប់ និងប្រឆាំងនឹងការឆ្លងរោគ · ទទួលទានទឹកឲ្យបានច្រើន (១លីត្រកន្លះក្នុងមួយថ្ងៃ) · ឆាប់ចូលគេង · ទុកពេលខ្លះសម្រាប់ខ្លួនឯង ដើម្បីឲ្យការហើម និងការរលាកនៃខ្សែសម្លេង បានស្រកចុះទៅវិញ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។