2017-05-04 · 5,396 views
ធ្វើយ៉ាងណាទើបមានកម្លាំងមាំមួន?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
នៅពេលយើងឈានដល់វ័យកណ្តាល ភាពអស់កម្លាំងគឺជាការត្អូញត្អែរដ៏ញឹកញាប់បំផុត ក៏ប៉ុន្តែយើងនឹងមានវិធីច្រើនយ៉ាងដើម្បីបង្កើននូវកម្លាំង ដោយវិធីខ្លះអាចនឹងជួយឲ្យក្មេងជាងវ័យផងដែរ។ទាំងនេះជាគន្លឹះក្នុងការជួយឲ្យអ្នកមានកម្លាំងមាំមួនៈ© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។នៅពេលយើងឈានដល់វ័យកណ្តាល ភាពអស់កម្លាំងគឺជាការត្អូញត្អែរដ៏ញឹកញាប់បំផុត ក៏ប៉ុន្តែយើងនឹងមានវិធីច្រើនយ៉ាងដើម្បីបង្កើននូវកម្លាំង ដោយវិធីខ្លះអាចនឹងជួយឲ្យក្មេងជាងវ័យផងដែរ។ទាំងនេះជាគន្លឹះក្នុងការជួយឲ្យអ្នកមានកម្លាំងមាំមួនៈ
1. យល់ដឹង និងដោះស្រាយបញ្ហា ការនឿយហត់អស់កម្លាំង គឺជារោគសញ្ញានៃជំងឺជាច្រើន ដែលរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ហើយភាពនឿយហត់ ក៏អាចបណ្តាលមកពីថ្នាំមួយចំនួនដែលអ្នកអាចនឹងទទួលទានប្រចាំថ្ងៃ ដូចជាថ្នាំលើសឈាមជាដើម។
2. លំហាត់ប្រាណ អ្នកប្រាកដជាគិតថាការធ្វើលំហាត់ប្រាណជាសកម្មភាពមួយដែលនឿយហត់ ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថាការហាត់ប្រាណច្រើន ជាពិសេសយោគ: នឹងធ្វើឲ្យយើងមានកម្លាំងកំហែងស្វាហាប់ល្អ។
3. ការទទួលទានទឹក ការបាត់បង់ជាតិទឹកធ្វើឲ្យសរីរាង្គចុះខ្សោយ។ តើពេលណាទើបយើងដឹងថាយើងបរិភោគទឹកគ្រប់គ្រាន់? ជាធម្មតានៅពេលដែលទឹកនោមមានពណ៌លឿងខ្ចី ឬពណ៌ចំបើង តែប្រសិនបើវាមានពណ៌ក្រម៉ៅ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើន។
4. បរិភោគសាច់ត្រី ប្រេងអូមេហ្កាបី មានគុណប្រយោជន៍សំខាន់ណាស់សម្រាប់ដាស់បេះដូង។ តាមការស្រាវជ្រាវបានឲ្យដឹងថានៅពេលបរិភោគអាហារប្រភេទនេះ ខួរក្បាលនឹងគិតបានរហ័ស និងមានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អនិងមានកម្លាំងមាំមួន។
5. គេងឲ្យបានគ្រប់គ្រាន់ ការទទួលដំណេកមិនគ្រប់គ្រាន់នឹងប្រឈមមុខការហត់នឿយនៅពេលថ្ងៃ។ ប្រសិនបើអ្នកគេងមិនទាន់ឆ្អែត អ្នកអាចគេងថ្ងៃ១០នាទីដោយមិនឲ្យលើសពី៣០នាទីឡើយ ព្រោះអ្នកនឹងមានបញ្ហាពេលគេងនៅពេលយប់។ ហើយបើអ្នកញ៉ាំកាហ្វេ ក្រោយក្រោកពីគេង នោះអ្នកនឹងមានអារម្មណ៍កាន់តែស្រស់ថ្លា។
6. បរិភោគតិចតែច្រើនដង ការបរិភោគតិចតែច្រើនដងនៅពេលថ្ងៃជួយធ្វើឲ្យកម្រិតស្ករនៅក្នុងឈាមមានលំនឹងល្អ។