ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-07 · 5,715 ដងមើល

រសជាតិចេកខ្ទិះលាយធុរ៉េន

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2
ក្នុងអត្ថបទនេះតើធ្លាប់ធ្វើចេកខ្ទិះធុរ៉េនដែរទេ?បន្ថែមលើរសជាតិផ្អែមហើយ មានក្លិនធុរ៉េនតិចៗទៀត គឺថាឆ្ងាញ់ម៉ង់....© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ធុរ៉េនត្រូវបានចាត់ទុកថាជាផ្លែឈើដែលមានការពេញនិយមខ្លាំង គ្រាន់តែកាលរដូវកាលរបស់ធុរ៉េនដល់ភ្លាម ធ្វើដំណើរទៅណាក៏ធុំក្លិនធុរ៉េនដែរ អ្នកដែលចូលចិត្តនឹងយល់អារម្មណ៍មួយនេះ(មិនបានញ៉ាំបានតែហិតក្លិនក៏អស់ចិត្ត)។ ភាគច្រើនគេចូលចិត្តញ៉ាំសាច់ធុរ៉េនផ្ទាល់ ឬច្នៃជាបង្អែមផ្សេងៗ។ រសជាតិ និងក្លិនធុរ៉េនអាចច្នៃទៅជាបង្អែមបានច្រើនយ៉ាង ដូចជាសង់ខ្យាធុរ៉េន ឬនំដុតជាដើម។

តើធ្លាប់ធ្វើចេកខ្ទិះធុរ៉េនដែរទេ?

ការពិតទៅយើងគ្រាន់តែបន្ថែម​ ធុរ៉េនចូលបង្អែមចេកខ្ទិះ ដើម្បីបង្កើនឱជារសរបស់វាមួយកម្រិតទៀត។

គ្រឿងផ្សំ៖ • ចេកទុំ ចិតជាចំណិតៗ • ធុរ៉េន បកយកសាច់ និងបំបែកជាបំណែកតូចៗ • សណ្តែកប្រេង លីងឲ្យមានក្លិនឈ្ងុយល្មម • គ្រាប់សាគូស ត្រាំទឹកឲ្យរីក • ខ្ទិះដូង • ស្ករស ឬស្ករត្នោត

របៀបធ្វើងាយៗ៖ • ដាក់ដាំទឹកមានលាយខ្ទិះដូងខ្លះកាន់តែល្អ • ដាក់ចេកទុំចូល ប្រហែល៥នាទីរួចដាក់សណ្តែកប្រេងចូល • រំងាស់ប្រហែល១០នាទីទៀត • បន្ទាប់មកបន្ថែមគ្រាប់សាគូសចូល ទុកប្រហែល២នាទី • រួចដាក់សធុរ៉េន ស្ករ និអំបិលចូល អាស្រ័យតាមរសជាតិដែលអ្នកចង់បានជាការស្រេច

បន្ថែមលើរសជាតិផ្អែមហើយ មានក្លិនធុរ៉េនតិចៗទៀត គឺថាឆ្ងាញ់ម៉ង់....

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។