2017-05-08 · 5,588 ដងមើល
បំបាត់ការឈឺចាប់ងាយៗ ពេលមានរដូវ
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
គ្រប់ជម្រើសសុទ្ធតែមានប្រសិទ្ធភាព ចំណេញទាំងពេលវេលា និងថវិកា តែសំខាន់តើអ្នកនឹងជ្រើសរើសយកមួយណាមកអនុវត្ត ដោយហេតុថា មនុស្សម្នាក់ៗមានរាងកាយ និងភាពសមស្របខុសៗគ្នា ដូចនេះ មានតែលោកអ្នកសាកល្បងទេ ទើបបានដឹង...©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ស្រ្តីគ្រប់រូបសុទ្ធតែបានជួបប្រទះនូវការឈឺចាប់ត្រង់ផ្នែកពោះ ឬចុករោយខ្នងជារៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច អ្នកខ្លះឈឺចាប់ខ្លាំង រហូតដល់ពិបាកទ្រាំ។ ជាការពិតណាស់ វានឹងបាត់បង់ទៅវិញក្នុងរយៈពេល ២ឬ៣ថ្ងៃបន្ទាប់។ គ្មានវិធីសាស្រ្តណាដែលអាចលុបបំបាត់ការឈឺចាប់នេះបានទាំងស្រុងទេ មានតែវិធីសម្រាលការឈឺចាប់តែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយនូវការឈឺចាប់ទាំងនោះ ហេលស៍ថាម នឹងបង្ហាញវិធីសាស្រ្ត៤យ៉ាងដូចខាងក្រោម៖
១. ប្រើប្រាស់ថង់កំដៅ ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធភាពខ្លាំងក្នុងការបំបាត់ភាពឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក អាចប្រសើរជាងការប្រើប្រាស់ថ្នាំ។ អ្នកអាចប្រើប្រាស់ថង់ទឹកក្តៅ ដែលវាបញ្ចេញកំដៅរហូតដល់១២ម៉ោង ស្អំនៅលើសម្លៀកបំពាក់ ឬផ្ទាល់នៃស្បែកនៅលើខ្នង និងពោះផ្នែកខាងក្រោម។ បច្ចុប្បន្ន ថង់ទឹកក្តៅដែលលក់នៅលើទីផ្សារមានច្រើនទម្រង់ ធំឬតូចលោកអ្នកអាចជ្រើសរើសតាមតម្រូវការ ដែលប្រភេទខ្លះអ្នកអាចពាក់វាបានតាមខ្លួនទៀងផង។
២. ផឹកទឹកក្តៅ វិធីមួយទៀត គឺបរិភោគទឹកក្តៅ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្តៅ ឬទឹកក្តៅឧណ្ហៗ ធ្វើឲ្យចលនារត់របស់ឈាមបានល្អទៅកាន់កន្លែងសាច់ដុំរមួល ដើម្បីបន្ថយការឈឺចាប់។
៣. ធ្វើការម៉ាស្សា អ្នកអាចសម្រួលសាច់ដុំតឹងណែនបាន ដោយធ្វើការម៉ាស្សា។ ចូរដាក់ដៃរបស់អ្នកនៅលើពោះ ឬខ្នង បន្ទាប់មកសង្កត់ ហើយច្របាច់តិចៗនៅកន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែលមានការឈឺចាប់ខ្លាំង។ អ្នកអាចស្វែងរកជំនួយ ពីអ្នកដទៃតែត្រូវបា្រកដថាកុំសង្កត់ខ្លាំងពេក។
៤. កាត់បន្ថយការផឹកកាហ្វេ និងស្រា មនុស្សស្រីមួយចំនួនធំ មានអារម្មណ៍ថាការឈឺចាប់ថយចុះ នៅពេលពួកគេកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងកាហ្វេ។ នេះក៏ជាហេតុផលមួយទៀត ដែលអ្នកចាំបាត់ត្រូវចៀសវាងផលិតផលទាំងពីរខាងលើជាដាច់ខាត បើមានការឈឺចាប់ខ្លាំង។ ម៉្យាងវិញទៀត អ្នកក៏អាចជំនួសកាហ្វេរបស់អ្នកបាន ដោយការផឹកតែខ្មៅ។