2017-05-09 · 8,008 views
៥យ៉ាងនៅឱសថស្ថាន ដែលមិនគួរភ្លេចពេលផ្តាសាយ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
តែផ្តាសាយ ដឹងតា៎មិនស្រួលខ្លួនតែម្តង ក្អក កណ្តាស់ ក្តៅខ្លួន បើតិចតួចមិនអីទេ តែពេលខ្លះក៏ខ្លាំង ទ្រាំស្ទើរតែមិនចង់បាន ធ្វើការងារអីក៏មិនកើត។ អញ្ចឹង ចាំអង្កាល់..! ដើម្បីឲ្យឆាប់ជា ប្រហែលជាត្រូវទៅឱសថស្ថានហើយ តែថា ទៅដល់ហើយ មិនមែនសួររកតែថ្នាំឯណា អ្នកអាចនឹងត្រូវការលើសពីនេះ។ ប្រភេទថ្នាំមិនត្រូវការវេជ្ជបញ្ជា ៖ ថ្នាំប្រឆាំងការលាក សម្រាប់ជួយកាត់បន្ថយ ការរលាក បន្ថយកម្តៅ ឈឺក ឈឺក្បាល ឈឺសាច់ដុំយ៉ាងមានប្រសិទ្ធភាព ឬក៏ថ្នាំប៉ារ៉ាសេតាមុល ដែលត្រូវបានប្រើជាជម្រើសដ៏ល្អ សម្រាប់អ្នកកើតផ្តាសាយ ក្នុងការបំបាត់អាការៈក្តៅខ្លូន និងបំបាត់ការឈឺចាប់។ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន អាចកាត់បន្ថយអាល្លែកហ្ស៊ី ពេលផ្តាសាយ ដូចជា ហៀរសំបោរ កណ្តាស់ ហៀរទឹកភែ្នក និងកន្ទួលរមាស់ ដែលវាក៏អាចជួយឲ្យគេងលក់ស្រួលបានទៀតផង។ ក្រៅពីនោះ ថ្នាំក្អក ថ្នាំបំបាត់តឹងច្រមុះ និងថ្នាំកាត់ស្លេស្ម ឬថ្នាំរំលាយស្លេស្ម៍ ដែលកកជាប់នៅនឹងបំពង់ក ក៏គួរគិតដល់ផងដែរប្រសិនបើអ្នក មានអាការៈទាំងអស់នោះ។
ប្រភេទវីតាមីននិងរ៉ែ ៖ រួមមាន វីតាមីនC និងគ្រាប់ថ្នាំស័ង្គសី ជាញឹកញាប់ត្រូវបានណែនាំឲ្យប្រើ ដើម្បីសម្រួលបំពង់ក បំបាត់អាការៈឈឺក ព្រមទាំង បង្កើនប្រព័ន្ធការពាររាងកាយ ជួយឲ្យឆាប់ជាសះស្បើយពីជំងឺ ពិសេសសម្រាប់អ្នកដែលឧស្សាហ៍ផ្តាសាយតែម្តង។
ប្រភេទប្រេងខ្យល់ឬប្រេងកូឡា ៖ ជួយសម្រួលអាការៈ ឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ដែលផ្តល់ឲ្យលោកអ្នក នូវក្លិនដ៏ស្រស់ស្រាយ និងសម្រួលការដកដង្ហើម ទៀតផង។
គ្រឿងបន្ទាប់បន្សំ ៖ ទឹក ឬក្រដាសសើមកំចាត់មេរោគ ដែលងាយស្រួលក្នុងការដាក់ជាប់ខ្លួន សម្រាប់សម្អាតដៃអ្នកជាប្រចាំ ព្រោះវាចាំបាច់ក្នុងការកាត់បន្ថយការចម្លង។ ក៏មានផងដែរ នូវក្រដាសជូតមាត់ស្ងួត ទែម៉ូម៉ែត្រសម្រាប់វាស់កម្តៅ ដើម្បីឲ្យប្រាកដថា អ្នកពិតជាឡើងកម្តៅប្រាកដមែន និងកៅអៀក ដើម្បីកាត់បន្ថយអាការៈឈឺសាច់ដុំ ដែលអាចកើតមានអំឡុងពេលផ្តាសាយជាដើម។
ដំបូន្មានល្អៗពីឱសថការី ៖ កុំភ្លេចឲ្យសោះណា ស្តាប់ដោយប្រុងប្រយ័ត្ន នូវដំបូន្មានពីឱសថការី ដើម្បីថែរក្សាខ្លួនក្នុងអំឡុងពេលនេះ ក៏ដូចជា ការណែនាំដែលផ្តល់ឲ្យលោកអ្នក នូវការប្រើប្រាស់ថ្នាំត្រឹមត្រូវ រួមនឹងបម្រុងប្រយ័ត្នមួយចំនួនក្នុងពេលប្រើប្រាស់ផងដែរ។ ការពិត សុទ្ធតែជារបស់សាមញ្ញដែលអ្នកស្គាល់ ក៏ប៉ុន្តែពួកវាពិតជាអាច ផ្តល់ផាសុកភាពដល់អ្នកជាងមុន ទោះបីជាអ្នកកំពុងតែវាយលុក ដោយអាការៈដ៏គួរឲ្យធុញ នៃជំងឺផ្តាសាយក៏ដោយ៕