CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
Sponsored · PregnacarePregnacareSponsored · PregnacarePregnacare
GuidesHEALTH GUIDE

2017-05-24 · 5,438 views

៥ សំណួរ ដែលស្រ្តីមានផ្ទៃពោះចង់ដឹងបំផុត

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

Sponsored · PregnacarePregnacare
1 / 2
Sponsored · PregnacarePregnacare

១. បើប្រឹងខ្លាំងម្លឹងៗ តើខ្ញុំអាចនឹងបត់ជើងធំដែរឬទេ អំឡុងពេលសម្រាលកូន? មិនចាំបាច់ព្រួយបារម្ភនោះទេ អ្នកមិនអាចឡើយ! វាអាចកើតឡើង តែក្នុងករណីដែលក្រពះពោះវៀនរបស់អ្នកពេញខ្លាំងពេកប៉ុណ្ណោះ។ ដូច្នេះ ចូរផ្តោតសំខាន់ទៅលើកូនរបស់អ្នក កុំគិតរឿងហ្នឹង​ ហើយបើវាកើតឡើងមែនវាក៏មិនជាបញ្ហាអ្វីនោះដែរ។

២. តើប្រដាប់ភេទរបស់ខ្ញុំអាចយឺត ឬរលុងពេកទេ? ចម្លើយដ៏ខ្លីគឺ ប្រដាប់ភេទរបស់អ្នក បង្កើតឡើងសម្រាប់ធ្វើឲ្យវាយឺត ឬយារ សម្រាប់ការរួមភេទ និងសម្រាលកូននេះឯង ហើយបន្ទាប់ពីនោះ វានឹងត្រឡប់ទៅរកសភាពដើមជាធម្មតា។ ទោះបីមិនដូចមុន ១០០ ភាគរយ ប៉ុន្តែ វាខុសគ្នាតិចតួចបំផុត។ ជាការពិតទ្វារមាសស្រ្តីមានសាច់ដុំចងចាំ ដែលវានឹងត្រឡប់ទៅរកភាពធម្មតា ក្រោយពេលបំពេញការងាររួច។ យ៉ាងណាមិញបើអ្នកព្រួយបារម្ភខ្លាំងថាវានឹងរលុងអ្នកអាចសាកល្បងហាត់ខ្ជឹបទ្វារមាស ដូចជាការដែលអ្នកទប់នោមអ៊ីចឹងបានផងដែរ។

៣. តើខ្ញុំអាចនឹងឡើងទម្ងន់ច្រើនពេកដែរឬទេ? វាជាសំណួរដ៏រសើបមួយ ដែលស្រ្តីមានផ្ទៃពោះភាគច្រើនឆ្ងល់។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកបាន ពីព្រោះវាក៏អាស្រ័យទៅលើសុខភាព និងទម្ងន់ចាស់របស់អ្នកផងដែរ។ ជាទូទៅ ស្រ្តីមានផ្ទៃពោះគួរតែឡើងទម្ងន់ចន្លោះពី ១០ ទៅ ១២ ឬ ១៦ គីឡូ ដើម្បីបញ្ជាក់ថាអ្នកម្តាយ និងកូនក្នុងផ្ទៃមានសុខភាពល្អ។

៤. ខ្ញុំលឺថា មនុស្សស្រីពិបាកទប់នោម ក្រោយពេលសម្រាលកូនរួច? ជាការពិត មុន និងក្រោយសម្រាលរួច ប្លោកនោមរបស់អ្នកអាចនឹងពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែ ក្រោយសម្រាលកូនរួច ពី ៦ ទៅ ១២ អាទិត្យ វានឹងត្រឡប់មករកធម្មតាវិញ។ ជាថ្មីម្តងទៀត អ្នកអាចហាត់ខ្ជឹបទ្វារមាសដូចដែលយើងបានណែនាំខាងលើនេះ។

៥. ខ្ញុំ និងស្វាមី មិនហ៊ានរួមភេទនោះទេ ព្រោះខា្លចប៉ះពាល់កូនក្នុងផ្ទៃ តើខ្ញុំគួរធ្វើបែបណាទៅ? វាជាក្តីបារម្ភរបស់គូស្វាមីភាគច្រើន ប៉ុន្តែ ជាការពិត វាមិនងាយប៉ះពាល់ដល់ទារកនោះទេ ប្រសិនបើអ្នកធ្វើវាថ្នមៗ និងគិតពីសុវត្ថិភាពជាចំបង៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Sponsored · PregnacarePregnacare