ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-05-30 · 18,687 ដងមើល

ទឹកនោមមានពពុះ បណ្តាលមកពីអ្វីទៅ? គួរឲ្យព្រួយបារម្ភដែរឬទេ?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ពេលបត់ជើងតូច ភាគច្រើន ទឹកនោមគួរតែថ្លាល្អ ដើម្បីបញ្ជាក់ថា​ អ្នកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ស្រអាប់ លឿងចាស់ ខាប់ មានក្លិនឈួល ឬមានពពុះ នោះវាអាចនិយាយបានថា ក្នុងរាងកាយរបស់អ្នក មានដំណើរខុសប្រក្រតីហើយ។ យ៉ាងណាមិញ ពពុះទឹកនោម អាចជារឿងធម្មតា ប្រសិនបើអ្នកខំប្រឹងនោមខ្លាំងពេក។ វាក៏អាចកើតឡើង ក្នុងករណីដែលអ្នកលាងប្រដាប់ភេទ ជាមួយនឹងសាប៊ូ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភឡើយ។ ទោះបីជាយ៉ាងនេះក្តី សូមធ្វើការតាមដាន លក្ខណៈទឹកនោមរបស់អ្នកឲ្យបានដិតដល់។ ពពុះក្នុងទឹកនោម អាចបណ្តាលមកពី ៖

១ អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ (ពេលដែលអ្នកនោម មានអាចមានប្រូតេអ៊ីន និងសារធាតុនានានៅក្នុងនោះ) ២ ការមានផ្ទៃពោះ ក៏អាចធ្វើឲ្យទឹកនោមមានពពុះផងដែរ ៣ ស្រ្តេស និងភាពតានតឹង អាចបង្កើតជាពពុះក្នុងទឹកនោម ៤ ជំងឺទឹកនោមផ្អែម អាចជះឥទ្ធិពលដល់តម្រងនោម ដូច្នេះ វាក៏ធ្វើឲ្យទឹកនោមមានពពុះ ៥ មានជំងឺមានជាតិប្រូតេអ៊ីនច្រើនក្នុងទឹកនោម ៦ មានការរលាកនៅផ្លូវទឹកនោម។ ទឹកនោម គឺជារឿងសំខាន់ ពីព្រោះ វាអាចបញ្ជាក់អំពីសុខភាព នៅក្នុងរាងកាយរបស់អ្នក។ ដូច្នេះ សូមមានការប្រុងប្រយ័ត្ន និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ប្រសិនបើអ្នកសង្ស័យ ឬមានរោគសញ្ញាព្រមាន គួរឲ្យកត់សម្គាល់៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។