2017-05-31 · 20,219 views
ពណ៌សម្លៀកបំពាក់ដែលអ្នកស្លៀក អាចបញ្ជាក់ពីអ្វីខ្លះទៅ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ពណ៌ខោអាវ អាចជួយឲ្យអ្នកស្រស់ស្រាយ មានអារម្មណ៍ល្អបង្កើនថាមពល និងនាំសំណាងដល់អ្នកទៀតផង ប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ ហើយស័ក្តសមនឹងចរិត តួនាទីនិងកាលៈទេសៈ។ ពណ៌សម្លៀកបំពាក់ ក៏អាចធ្វើឲ្យគេមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់នោះផងដែរ។ ខាងក្រោមនេះ គឺជាការបកស្រាយថាតើ ពណ៌ដែលអ្នកចូលចិត្តស្លៀកពាក់ បញ្ជាក់អំពីអ្វីខ្លះ?
·ពណ៌ខ្មៅ៖ តំណាងឲ្យគ្រប់យ៉ាង ឬគ្មានតែម្តង ·ពណ៌ប្រផេះ៖ តំណាងឲ្យភាពមិនរួសរាយ ឬស្ងប់ស្ងាត់ ហើយអ្នកពាក់ពណ៌នេះភាគច្រើន មិនសូវសប្បាយចិត្ត នៅមួយកន្លែង ហើយមិនសូវរវល់នឹងអ្វីទាំងអស់ ·ពណ៌មាស៖ តំណាងឲ្យការគ្រប់គ្រង ទំនុកចិត្ត ការច្នៃប្រឌិត និងភាពល្អឥតខ្ចោះ ហើយអ្នកដែលពាក់ពណ៌នេះ ភាគច្រើន ជាមនុស្សរួសរាយ ចូលចិត្តទូន្មានអ្នកដទៃ ហើយគិតវិជ្ជមានជានិច្ច ·ពណ៌ទង់ដែង៖ តំណាងឲ្យសេចក្តីស្នេហា និងតម្រូវការក្នុងសេចក្តីស្នេហា ·ពណ៌ក្រហម៖ តំណាងឲ្យថាមពល ភាពកក់ក្តៅ និងការលើកទឹកចិត្ត ·ពណ៌ទឹកក្រូច៖ តំណាងឲ្យគំនិតច្នៃប្រឌិត ការដែលអាចកើតឡើងបាន និងការរំភើបរីករាយ ·ពណ៌លឿង៖ តំណាងឲ្យការលើកកម្ពស់សុខភាពផ្លូវចិត្ត និងភាពស្វាហាប់ ·ពណ៌បៃតង៖ តំណាងឲ្យភាពរីករាយ និងសុភមង្គល ·ពណ៌ខៀវ៖ តំណាងឲ្យការលួងលោម និងលើកទឹកចិត្ត ·ពណ៌ស្វាយ៖ តំណាងឲ្យការប្រែប្រួល ដែលនឹងទៅកាត់បន្ថយស្រ្តេស និងសុខភាពផ្លូវចិត្ត ·ពណ៌ស៖ តំណាងឲ្យភាពស្រស់ស្អាត សុភមង្គល តុល្យភាព និងភាពល្អប្រពៃ ·ពណ៌ផ្កាឈូក៖ តំណាងឲ្យភាពក្មេងខ្ចី អារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្ត៕