2017-05-31 · 2,420 views
ក្រុមហ៊ុន GE រៀបចំព្រឹត្តិការណ៍ <<GE Healthcare Innovation Day>>
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare សហការជាមួយក្រុមហ៊ុន Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ < > ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងសិក្ខាសាលានេះអ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា <ផលប័ត្រ នៃផលិតផលនវានុវត្តន៍របស់ក្រុមហ៊ុន GE មានទំហំគ្របដណ្តប់គ្រប់ការថែទាំទាំងអស់ រួមមានការថែទាំម្តាយ និងកុមារ ការព្យាបាលដោយប្រើឧបករណ៍វិទ្យុសាស្រ្ត ការព្យាបាលជំងឺបេះដូង ការវះកាត់ ការថែទាំជំងឺមហារីក និងជំងឺរ៉ាំរៃផ្សេងៗទៀត>
លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង <ទន្ទឹមនឹងប្រទេសកំពុងវិវត្តខ្លួន ទៅរកការគ្រប់ដណ្តប់សុខភាពសកល កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុន GE Healthcare ក្រុមហ៊ុនMediGroup និងក្រុមហ៊ុន Asia SCI នឹងធានាថា ប្រទេសកម្ពុជាអាចបំពេញតាមតម្រូវការ នៃការគាំពារសុខភាពរបស់ប្រទេសនៅក្នុងចំណាយប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព>