CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-02 · 17,792 views

អាហារពេលព្រឹក ល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleសព្វថ្ងៃ បញ្ហាទម្ងន់ បានក្លាយជាប្រធានបទក្តៅ និងទទួលបានការចាប់អារម្មណ៍ច្រើន។ គ្រប់គ្នាចង់ដឹងណាស់ថា តើគួរធ្វើដូចម្តេចទើបអាចសម្រកទម្ងន់ បាន? តើគួរធ្វើដូចម្តេច ទើបញ៉ាំហើយ មិនឡើងគីឡូ?អ្នកខ្លះ មិនព្រមញ៉ាំអាហារពេលព្រឹក ពីព្រោះ ពួកគេគិតថា វាអាចកាត់បន្ថយកាឡូរី និងបរិមាណអាហារដែលគេទទួលទាននោះ គេប្រាកដជាស្គម។ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាញ៉ាំច្រើននៅអាហារថ្ងៃត្រង់ អាហាររសៀល បូករួមនឹងអាហារសម្រន់ផ្សេងៗទៀត ហើយជាលទ្ធផលគឺធាត់លើសដើម។©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

សព្វថ្ងៃ បញ្ហាទម្ងន់ បានក្លាយជាប្រធានបទក្តៅ និងទទួលបានការចាប់អារម្មណ៍ច្រើន។ គ្រប់គ្នាចង់ដឹងណាស់ថា តើគួរធ្វើដូចម្តេចទើបអាចសម្រកទម្ងន់ បាន? តើគួរធ្វើដូចម្តេច ទើបញ៉ាំហើយ មិនឡើងគីឡូ?

ថ្ងៃនេះ គេហទំព័រយើង មានប្រធានបទពិសេសមួយ ដើម្បីណែនាំឲ្យបងប្អូនបានដឹងថា របបអាហារពេលព្រឹកពិតជាល្អបំផុតសម្រាប់អ្នកដែលចង់ សម្រកទម្ងន់។

ជាការពិតណាស់ អាហារពេលព្រឹក គឺជាអាហារចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង ឬខកខានក្នុងការទទួលទាននោះទេ ជាពិសេស អ្នកដែលចង់សម្រកទម្ងន់។ ការសិក្សាបានបង្ហាញថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹក នឹងឡើងគីឡូច្រើនជាងអ្នកញ៉ាំអាហារពេលព្រឹកដែលត្រឹមត្រូវ ទៅទៀត។ តើអាហារពេលព្រឹកបែបណាទើបល្អ? កាហ្វេ? ឬបាយ? ជាការពិត អ្នកគួរតែញ៉ាំអាហារពេលព្រឹក មិនថានំប៉័ង បបរ បាយ ឬគុយទាវនោះទេ។ ការញ៉ាំបែបនេះ នឹងធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយមិនញ៉ាំអាហារផ្សេងៗទៀត ដែលនាំឲ្យអ្នកឡើងគីឡូនោះឡើយ។ ការសិក្សាក៏បានបង្ហាញផងដែរថា ការញ៉ាំអាហារពេលព្រឹកគឺជាផ្នែកមួយ នៃការសម្រកទម្ងន់ ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

អ្នកខ្លះ មិនព្រមញ៉ាំអាហារពេលព្រឹក ពីព្រោះ ពួកគេគិតថា វាអាចកាត់បន្ថយកាឡូរី និងបរិមាណអាហារដែលគេទទួលទាននោះ គេប្រាកដជាស្គម។ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាញ៉ាំច្រើននៅអាហារថ្ងៃត្រង់ អាហាររសៀល បូករួមនឹងអាហារសម្រន់ផ្សេងៗទៀត ហើយជាលទ្ធផលគឺធាត់លើសដើម។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​