2017-06-02 · 4,842 ដងមើល
តើគួរញ៉ាំអ្វី ពេលកើតទុក្ខ?
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ភាពរីករាយ និងសេចក្តីសុខ គឺជាលទ្ធផលនៃសារធាតុគីមីនៅក្នុងរាងកាយរបស់អ្នក។ ខួរក្បាលរបស់មនុស្សយើងមានផ្ទុកទៅដោយសរសៃប្រសាទ រាប់ពាន់លាន ហើយវាមានទំនាក់ទំនងគ្នាតាមរយៈអ្នកបញ្ជូនសារ (សារធាតុគីមី)។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ភាពរីករាយ និងសេចក្តីសុខ គឺជាលទ្ធផលនៃសារធាតុគីមីនៅក្នុងរាងកាយរបស់អ្នក។ ខួរក្បាលរបស់មនុស្សយើងមានផ្ទុកទៅដោយសរសៃប្រសាទ រាប់ពាន់លាន ហើយវាមានទំនាក់ទំនងគ្នាតាមរយៈអ្នកបញ្ជូនសារ (សារធាតុគីមី)។
ពេលអ័រម៉ូន dopamine មានកម្រិតខ្ពស់ អ្នកអាចបង្កើតគម្រោងការ និងធ្វើវាបានយ៉ាងល្អ មិនថាការងារ ឬសេចក្តីស្នេហានោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកកើតទុក្ខ ឬគ្មានអារម្មណ៍ក្នុងការធ្វើអ្វីនោះទេ សូមអានការពិតមួយចំនួន ដែលទាក់ទងទៅនឹងរបបអាហារ ដែលអ្នកគួរទទួលទាន។ ១ Dopamine ជាសារធាតុគីមី ដែលបញ្ចេញមកពី tyrosine ដូច្នេះ អ្នកអាចញ៉ាំអាហារដូចជា គ្រាប់ល្ពៅ ផ្លែឪឡឹក សណ្តែកខៀវ ផ្លែប៉ោម និងចេក ដើម្បីជួយឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយឡើងវិញ។ ២ ដើម្បីបង្កើនការផលិត dopamine នៅក្នុងរាងកាយរបស់អ្នក ចូរព្យាយាមទទួលទានសូកូឡា គ្រាប់អាល់ម៉ុន ផ្លែប័រ រមៀត និងបន្លែពណ៌បៃតង។ ៣ Dopamine ជួយឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ហើយការខ្វះសារធាតុមួយនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនសុខ ឬស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយ។ ៤ ធ្វើដូចម្តេចទើបដឹងថា អ្នកខ្វះសារធាតុមួយនេះ? រោគសញ្ញាដូចជា មិនអាចផ្ចង់អារម្មណ៍ អស់សង្ឃឹម មិនចង់រួមភេទ ខ្វះការលើកទឹកចិត្ត អស់កម្លាំង ងងុយគេង គេងមិនលក់ និងខ្ជិល គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខ្វះសារធាតុមួយនេះហើយ។ ពេលខ្លះ អ្នកមិនចង់ញ៉ាំអាហារអ្វីនោះទេ។ ៥ ជាមួយគ្នានេះផងដែរ អ្នកដែលខ្វះសារធាតុមួយនេះ អាចប្រព្រឹត្តនូវអំពើមិនល្អមួយចំនួនរួមមានដូចជា ការរួមភេទ ប្រើប្រាស់ថ្នាំខុសច្បាប់ លេងល្បែង ដើរផ្សារទិញអីវ៉ាន់ និងផឹកស្រាជាដើម។ ៦ ជំនួសឲ្យការញ៉ាំអាហារគ្មានសុខភាពល្អ អ្នកគួរតែញ៉ាំទឹកដោះគោជូរ ឬអាហារសម្បូរប្រូប៊ីយូទិកដើម្បីជួយបង្កើនការផលិត dopamine។ ៧ រមៀត និងតែបៃតង ក៏ល្អសម្រាប់អ្នកខ្វះសារធាតុមួយនេះដែរ៕