CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-03 · 5,488 views

《ជីវិតគ្រូពេទ្យ》បទចម្រៀងដែលបង្ហាញពីរសជាតិជីវិតជាគ្រូពេទ្យមួយរូប....

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this article..............................ភ្លេង...............................និពន្ធទំនុកច្រៀង ៖ លោក​ ហុឹម នភា ច្រៀងដោយ ៖ លោក​ ចន្ទ័ កាពូនប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

១. ជីវិតគ្រូពេទ្យ ព្យាបាលថ្នមថែ យប់ថ្ងៃមិនដែលត្អូញត្អែរ ចង់ឲ្យតែរាស្រ្តខ្មែរបានរស់ អ្នកជម្ងឺធ្ងន់ អត់ធន់ប្រឹងប្រែងសង្រ្គោះ ស្រង់ជីវិតពិតឲ្យរស់ ព្រោះមានឈ្មោះគ្រូពេទ្យ។

២. នៅពេលមានគ្រោះ របួសមហន្តរាយ ផ្ទះុនូវជម្ងឺទាំងឡាយ តែងខ្វល់ខ្វាយ ចិត្តកាយរំលែក ផ្សងនិងគ្រោះថ្នាក់ បង្អាក់ទប់ស្កាត់រោគប្លែក កុំឲ្យឆ្លងរាលដាលពេក គ្រូពេទ្យប្រឹងអន្តរាគមន៏។

R.​ មិនថាថ្ងៃយប់ ថ្ងៃឈប់ថ្ងៃបុណ្យ គ្រូពេទ្យទន់ភ្លន់រង់ចាំស្វាគមន៏ មិនបានសម្រាក ថ្នមថ្នាក់ជួបជុំគ្រួសារឧត្តម ជួបជំុដូចគេ។

៣. ទោះបីភ្លៀងខ្យល់ អំពល់យ៉ាងណា ឆ្លងកាត់ព្រៃភ្នំជលសា ទាន់ហេតុការណ៏មិនលំបាកទេ ឲ្យបានជោគជ័យ ផុតភ័យជម្ងឺឥតល្ហែ បងប្អូនរួមឈាមជាតិខ្មែរ ព្យាបាលថែគ្រប់គ្នា។

..............................ភ្លេង...............................

១. ពង្រឹងសីលធម៏ បានល្អគាប់ភ្នែក ខុសឆ្គងជាយថាហេតុ ជាគ្រូពេទ្យ ញាតិចាំនិន្ទា ប្រមាថមើលងាយ និយាយរាយរាប់គ្រាំគ្រា បងប្អូនពុកម៉ែមីងមា ជួយគាំពារគ្រូពេទ្យផង។

២. ពង្រឹងសមត្ថភាព រៀងរាបមានឈ្មោះ ជម្នះពាក្យអសុរោះ ពេទ្យទាំងអស់ស្មោះសបេះដូង ទឹកចិត្តគ្រូពេទ្យ អនេកអាណិតកន្លង ប្រៀបដូចឪពុកម្ដាយផង បីត្រកងអ្នកជម្ងឺ។

R.​ សូមញាតិប្រុសស្រី ខន្តីសន្ដោស គ្រូពេទ្យខ្លះខុសលើសល់អ្នកឈឺ តែគ្មានចេតនា ដៀលថាឲ្យឮ ពាក្យល្វីងចត់ឈឺ បានឮនោះអី។

៣. បេះដូងគ្រូពេទ្យ ទូទាំងរដ្ឋា ធំធេងជ្រៅជាងជលសា តែងមេត្តារក្សាតម្លៃ មិនរើសអើងឡើយ ជួយហើយជីវិតប្រុសស្រី សូមបង្គំលើកម្រាមដៃ ជូនពរជ័យរាស្រ្តខ្មែរ។

និពន្ធទំនុកច្រៀង ៖ លោក​ ហុឹម នភា ច្រៀងដោយ ៖ លោក​ ចន្ទ័ កាពូន

ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា