2017-06-05 · 4,810 views
មានរឿងអ្វីកើតឡើង ប្រសិនបើអ្នកដាក់ក្រូចឆ្មារប៉ុន្មានចំណិត នៅក្បែរគ្រែគេងរបស់អ្នក?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
មនុស្សគ្រប់គ្នាបានដឹងហើយថា ក្រូចឆ្មារ មានអត្ថប្រយោជន៍ច្រើនយ៉ាង ចំពោះសុខភាពទូទៅ ពីព្រោះ វាសំបូរទៅដោយវីតាមីន C យ៉ាងច្រើន។ យើងអាចដាក់វាទៅក្នុងទឹកតែ ម្ហូបអាហារ និងភេសជ្ជៈនានា ដើម្បីបង្កើនរសជាតិ និងទទួលយកអត្ថប្រយោជន៍ដ៏អស្ចារ្យ ប៉ុន្តែ វាមិនចប់ត្រឹមនេះនោះឡើយ។ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នក អំពីគុណសម្បត្តិរបស់ក្រូចឆ្មារ នៅពេលដែលអ្នកដាក់វា ក្បែរគ្រែគេងរបស់អ្នក ៖ ១. ក្រូចឆ្មារ ជួយឲ្យអ្នកធូរស្រាលក្នុងអារម្មណ៍ ដោយសារតែក្លិនក្រអូបរបស់វា។ វាក៏ជួយបំបាត់ស្រ្តេស ភាពតានតឹង និងសម្ពាធការងារពេញមួយថ្ងៃរបស់អ្នក។ ២. អ្នកអាចផ្ចង់អារម្មណ៍ និងធ្វើការបានល្អជាងមុន នៅពេលអ្នកស្រង់ក្លិនរបស់វា ដូច្នេះ អ្នកក៏អាចដាក់ក្រូចឆ្មារ នៅលើតុធ្វើការរបស់អ្នកបានផងដែរ។ ៣. ក្រូចឆ្មារ ជួយឲ្យអ្នកមានអារម្មណ៍ល្អ និងកាត់បន្ថយការបាក់ទឹកចិត្ត។ ៤. ក្រូចឆ្មារ អាចជួយកម្ចាត់បាក់តេរី និងខ្យល់មិនល្អ នៅក្នុងបន្ទប់របស់អ្នក ដូច្នេះ វាអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងគេងលក់បានស្រួល។ ៥. ក្រូចឆ្មារ អាចជួយបញ្ចុះសម្ពាធឈាម តាមរយៈក្លិនដ៏ក្រអូបរបស់វា ដូច្នេះ វាពិតជាល្អ សម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាម។ ៦. ក្រៅពីនេះ វាអាចកម្ចាត់ និងបណ្តេញសត្វល្អិតចង្រៃ ចេញពីកន្លែងគេងរបស់អ្នកបានគួរឲ្យកត់សម្គាល់៕