2017-06-05 · 18,455 ដងមើល
វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
ម្នាក់ក្នុងចំណោមមនុស្សបីនាក់នៃប្រជាជនអាមេរិក បានរងគ្រោះដោយសារការលើសសម្ពាធឈាម ហើយអ្វីដែលកាន់តែស្មុគស្មាញ ជំងឺនេះអាចបណ្តាលឲ្យមានការប្រឈមកាន់តែខ្ពស់ទៅនឹងជំងឺមួយចំនួនដូចជា ជំងឺទាក់ទងនឹងបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមជាដើម។បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហែន វណ្ណា ឯកទេសសង្រ្គោះបន្ទាន់ សណ្តំជំងឺបេះដូង និងសរសៃឈាម និងជាប្រធានផ្នែកសង្រ្គោះបន្ទាន់ និងសណ្តំជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា អាគារបេះដូង©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ម្នាក់ក្នុងចំណោមមនុស្សបីនាក់នៃប្រជាជនអាមេរិក បានរងគ្រោះដោយសារការលើសសម្ពាធឈាម ហើយអ្វីដែលកាន់តែស្មុគស្មាញ ជំងឺនេះអាចបណ្តាលឲ្យមានការប្រឈមកាន់តែខ្ពស់ទៅនឹងជំងឺមួយចំនួនដូចជា ជំងឺទាក់ទងនឹងបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមជាដើម។
អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន។ មានទម្លាប់រស់នៅល្អ អាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតនាពេលអនាគត។
វិធីការពារជំងឺលើសសម្ពាធឈាម៖ •រក្សាទម្ងន់ឲ្យបានល្អ៖ ការការពារខ្លួនពីជំងឺលើសសម្ពាធឈាម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទម្ងន់របស់អ្នក។ បុគ្គលដែលមានបញ្ហាលើសទម្ងន់ គួរតែស្វះស្វែងក្នុងការបញ្ចុះទម្ងន់ តាមរយៈវិធីសាស្រ្តមួយចំនួន ចំណែកអ្នកដែលមានទម្ងន់ធម្មតា គួរតែរក្សាទម្ងន់នោះឲ្យមានស្ថេរភាព ហើយអ្នកក៏នឹងអាចពិភាក្សាជាមួយអ្នកជំនាញពីការថែរក្សាទម្ងន់ខ្លួនប្រាណនោះ។ •បរិភោគអាហារមានតុល្យភាព៖ បរិភោគអាហារដែលផ្តល់នូវសុខភាព ធ្វើឲ្យសម្ពាធឈាមស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកផ្ទាល់។ គួរបង្កើនការញ៉ាំអាហារប្រភេទ បន្លែ និងផ្លែឈើ ជាពិសេសរបបអាហារដែលសម្បូរទៅដោយប៉ូតាស្យ៉ូម និងម៉ាញេស្យូមឲ្យបានច្រើន និងកាត់បន្ថយអាហារដែលមានការឡូរីខ្ពស់ ធ្វើឲ្យធាត់ និងជាតិស្ករជាដើម។ •កាត់បន្ថយជាតិប្រៃ៖ អ្នកដែលមានទម្លាប់បរិភោគអាហារដែលមានជាតិប្រៃទាប (សូដ្យូម) អាចគ្រប់គ្រងឲ្យសម្ពាធឈាមស្ថិតក្នុងសភាពធម្មតា។ អ្នកអាចកាត់បន្ថយបរិភោគអាហារកញ្ចប់ ឬអាហារកែច្នៃ ដែលមានជាតិប្រៃកម្រិតខ្ពស់ និងចៀសវាងបន្ថែមជាតិប្រៃក្នុងអាហាររបស់អ្នក។ •ធ្វើលំហាត់ប្រាណជាប្រចាំ៖ លំហាត់ប្រាណ ជាផ្នែកមួយអាចជួយអ្នកបានពីការលើសសម្ពាធឈាម។ លំហាត់ប្រាណកាន់តែច្រើន និងញឹកញាប់ រឹតតែអាចបង្កើនប្រសិទ្ធភាព ដែលការចាប់ផ្តើមដែលល្អគឺគួរអនុវត្ត ៣០នាទី ៣ ដងក្នុង១សប្តាហ៍ •កំណត់កម្រិតជាតិអាល់កុល៖ ការពិសាជាតិអាល់កុលច្រើន អាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ យកល្អគួរកំណត់កម្រិតឲ្យបានជាល់លាក់ ដោយមួយថ្ងៃការពិសាភេសជ្ជៈដែលមានជាតិអាល់កុលនោះ មិនឲ្យលើសពីមួយកែវ។ •តាមដានសម្ពាធឈាម៖ បុគ្គលដែលមានការប្រឈមខ្ពស់នឹងជំងឺលើសសម្ពាធឈាម គួរតែមាននូវឧបករណ៍វាស់សម្ពាធនៅក្នុងផ្ទះ សម្រាប់ធ្វើការតាមដានឲ្យបានដិតដល់ជាប្រចាំ ពីព្រោះអាការៈនៃជំងឺលើសសម្ពាធពុំមានសញ្ញាណជាក់លាក់នោះទេ ដែលទាមទារឲ្យមានការបង្ហាញពីឧបករណ៍វាស់សម្ពាធឈាម។ ជាទូទៅអ្នកដែលមានបញ្ហាសុខភាពបម្រុងនឹងមានជំងឺលើសសម្ពាធឈាម (prehypertension) សម្ពាធឈាមអាចស្ថិតក្នុងកម្រិត ១២០-១៣៩/៨០-៨៩ mmHg។
ក្រឡេកមើលទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកឡើងវិញ ហើយធ្វើការសម្រេចចិត្តថាតើអ្នកគួរធ្វើការផ្លាស់ប្តូរ ឬយ៉ាងណា ដើម្បីការពារខ្លួនអ្នកពីជំងឺលើសម្ពាធឈាម រួចចាប់ផ្តើម អនុវត្តនូវទម្លាប់ដូចដែលបានបង្ហាញខាងលើ ហើយធ្វើឲ្យវាក្លាយជាទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក។
បើចង់ស្វែងយល់កាន់តែច្បាស់អំពីជំងឺនេះ សូមអាន គ្រោះថ្នាក់នៃជំងឺលើសឈាម!