2017-06-07 · 4,675 ដងមើល
បុរសវ័យ៤០ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺមហារីកភ្នែក ព្រោះតែគាត់បានធ្វើសកម្មភាពនេះជារៀងរាល់យប់
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ប្រុងប្រយ័ត្ន៖ បុរសវ័យ៤០ឆ្នាំម្នាក់បានប្រើទូរស័ព្ទដៃរបស់គាត់ជារៀងរាល់យប់ ធ្វើឲ្យគាត់មានជំងឺមហារីកភ្នែក។ ជំងឺមហារីកត្រូវបានស្គាល់ថាជាឃាតករលាក់មុខ ដែលមិនបានចេញជាសញ្ញាអ្វីមួយឲ្យយើងដឹងមុនឡើយ ហើយជាងនេះទៅទៀតនោះ មិនថានរណាក៏ដោយ ក៏អាចកើតជំងឺនេះដែរ។ យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ពន្លឺដែលចេញពីអេក្រង់ទូរស័ព្ទរបស់អ្នក អាចបណ្ដាលឲ្យបាត់បង់នូវកោសិការ៉េទីន (Retinal cells) ដែលវាអាចមានផលប៉ះពាល់ដល់ចក្ខុវិញ្ញាណរបស់យើង»។ លើសពីនេះទៅទៀត អ្នកជំនាញបាននិយាយថា ពន្លឺដែលចាំងចេញពីឧបករណ៍អេឡិចត្រូនិចទាំងអស់ រួមបញ្ចូលទាំងស្មាតហ្វូនដែរ សុទ្ធតែអាចប៉ះពាល់ ដល់ការមើលឃើញ និងបង្កើននូវការស្លាប់របស់កោសិការ៉េទីន។ មុនពេលចូលគេងជារៀងរាល់យប់ បុរសម្នាក់នេះបានប្រើប្រាស់ទូរស័ព្ទរបស់គាត់យ៉ាងតិច៣០នាទី ហើយនៅទីបំផុត វាធ្វើឲ្យខូចខាតនូវការមើលឃើញរបស់គាត់ និងមិនអាចព្យាបាលបាន។ ដូចនេះ វាគឺជាការក្រើនរំឭកសម្រាប់យើងគ្រប់គ្នា ឲ្យបញ្ឈប់នូវទម្លាប់ទាំងនោះ ដើម្បីចៀសវាងបញ្ហានេះ និងអ្វីដែលសំខាន់ គឺការពារភ្នែករបស់យើង។ បុរសរូបនេះបានទៅពិគ្រោះជាមួយគ្រូពេទ្យ ក្រោយពេលដែលគាត់មានបញ្ហាមើលមិនឃើញ។ ភ្នែករបស់គាត់បានប្រែជាក្រហម ក៏ព្រោះតែការរងរបួសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ស្មាតហ្វូនរបស់គាត់ នៅទីងងឹតរយៈពេល៣០នាទី ឬលើសពីនេះជារៀងរាល់យប់។ វាធ្វើឲ្យភ្នែករបស់គាត់មានការខូចខាត ហើយបាត់បង់គំហើញ និងចេញជារោគសញ្ញាមហារីកភ្នែក។ គ្រូពេទ្យពុំមានមធ្យោបាយក្នុងការព្យាបាលទេ ព្រោះថាការផ្លាស់ប្ដូរស្រទាប់រ៉េទីន គឺមានភាពលំបាកខ្លាំង ហើយក៏អាចបាត់បង់ជីវិតដែរ។ ដូចនេះ យើងត្រូវប្រាកដថា ត្រូវតែកែប្រែទម្លាប់ប្រើទូរស័ព្ទដៃនៅទីងងឹតមុនពេលចូលគេង ដើម្បីចៀសវាងបញ្ហាដូចបុរសម្នាក់នេះ ហើយការពារភ្នែករបស់អ្នក ពីជំងឺដ៏កាចសាហាវខាងលើ។