Sponsored · Pregnacare
2017-06-08 · 6,759 views
ការពន្យារកំណើត ក្រោយពេលសម្រាលកូនរួច
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.


អំឡុងពេលបំបៅដោះកូន តើអ្នកអាចមានផ្ទៃពោះ សារជាថ្មីម្តងទៀតបានទេ? ចុះប្រសិនបើអ្នក មិនទាន់មានរដូវលើកដំបូង រាប់ចាប់តាំងពីសម្រាលកូនរួច? ចម្លើយ គឺអាច! អាច! អាច!
ផ្ទុយស្រឡះនឹងការគិតរបស់មនុស្សជំនាន់ដើម ការបំបៅដោះកូន មិនមែនជាវិធីពន្យារកំណើតនោះឡើយ ហើយអ្នកអាចមានកូនសារជាថ្មីម្តងទៀត ទោះបីជាអ្នកមិនទាន់មករដូវក៏ដោយ។ ហេតុដូច្នេះ ប្រសិនបើអ្នកមិនទាន់ចង់បានកូនភ្លាមៗទៀត សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក មុនពេលដែលអ្នកធ្វើការរួមភេទ ដើម្បីស្វែងរកវិធីសាស្រ្តណាមួយ ដែលស័ក្តសមនឹងអ្នក ក្នុងការពន្យារកំណើត។ គ្រូពេទ្យជំនាញនឹងពិនិត្យសុខភាពទូទៅ ព្រមទាំងសាកសួរសំណួរខ្លះៗ មុននឹងផ្តល់ការណែនាំដែលល្អបំផុត សម្រាប់លក្ខខណ្ឌ និងស្ថានភាពរបស់អ្នក។ ជម្រើសក្នុងការពន្យារកំណើត ដែលអ្នកអាចជ្រើសរើសមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ ការដាក់កងដើមដៃ និងការដាក់កងក្នុងស្បូនជាដើម។ប្រសិនបើអ្នកធ្លាប់ប្រើថ្នាំគ្រាប់ពន្យារកំណើត ហើយឥឡូវនេះ អ្នកកំពុងបំបៅដោះកូន គ្រូពេទ្យប្រហែលជាមិនណែនាំឲ្យអ្នកប្រើវាបន្តទៀតនោះទេ ពីព្រោះ ក្នុងករណីមួយចំនួន វាអាចប៉ះពាល់ដល់កូនរបស់អ្នក៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
