ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-09 · 5,255 ដងមើល

៦ ហេតុផលដែលមិត្តនារីលង់ស្នេហ៍បុរសចេះលេងហ្គីតា

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

អ្នកអាចសាកសួរមនុស្សស្រីបាន ៖ ៨ នាក់ ក្នុងចំណោម ១០ នាក់ នឹងនិយាយថា បុរសដែលចេះលេងហ្គីតា គឺជាបុរសដែលគួរឲ្យទាក់ទាញជាទីបំផុត។ ជាការពិត មនុស្សស្រីភាគច្រើន លង់ស្រឡាញ់បុរស ដែលចេះលេងឧបករណ៍តន្រ្តី ចម្អិនម្ហូបអាហារ និងអាចធ្វើកិច្ចការណា ដែលបុរសភាគច្រើនពិបាកធ្វើ។ មូលហេតុដែលមនុស្សស្រី ស្រឡាញ់អ្នកលេងហ្គីតា៖ #១ ការលេងហ្គីតា ត្រូវការជំនាញ និងភាពឆ្លាតវាងវៃ ដូច្នេះបុរសដែលអាចលេងវាបាន មិនមែនជាបុរសធម្មតានោះទេ ទាល់តែមានដុង និងជំនាញ ពិតប្រាកដ ទើបអាចរៀនឆាប់ចេះ។

#២ បុរសដែលលេងហ្គីតា អាចទាក់ចិត្តមនុស្សម្នានៅក្នុងក្រុម មិនថាមនុស្សស្រី ឬមនុស្សប្រុសឡើយ មានន័យថាគេនឹងលេចធ្លោជាងគេ និងមានអំណាច ជាងគេ។

#៣ តន្ត្រី អាចជួយបំបាត់ និងដោះស្រាយបញ្ហាបានជាច្រើន។ បុរសដែលចូលចិត្តលេងហ្គីតា ភាគច្រើន ចិត្តទន់ ប្រើអារម្មណ៍ និងមានមនោសញ្ចេតនា ច្រើន។

#៤ អ្នកចេះលេងហ្គីតា មានមិនច្រើននោះទេ ដូច្នេះមនុស្សស្រីតែងតែក្តោបឱកាសដ៏ល្អនេះ រកមនុស្សដែលមិនងាយនឹងរក រកមនុស្សដែលមានចំណេះដឹង និងជំនាញពិតប្រាកដ។

#៥ ហ្គីតា ធ្វើឲ្យមនុស្សម្នាក់ ក្លាយជាតារា ឬមនុស្សដែលនៅជុំវិញខ្លួនប៉ងប្រាថ្នា។

#៦ ការសិក្សាបង្ហាញថា តន្រ្តីករភាគច្រើន ពូកែយកចិត្ត និងពូកែរឿងលើគ្រែ៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។