CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-10 · 3,391 views

អត្ថបទប្រចាំសប្តាហ៍ ទី១ នៃខែមិថុនា

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 1

ជាមួយនឹងការចែករំលែកទាក់ទិននឹងសុខភាពជាច្រើន ក្នុងសប្តាហ៍ទី១នៃខែមិថុនា (ចាប់គិតពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា) នេះ យើងក៏សង្កេតឃើញអត្ថបទចំនួន៥ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងនោះរួមមានដូចខាងក្រោម៖

១ គុ ណភាព សុវត្ថិភាព​ និងប្រសិទ្ធភាព ជាគុណតម្លៃផលិតផលនៃសហគ្រាសឱសថកម្ពុជា ជាមួយនឹងបទសម្ភាសន៍រវាងហេលស៍ថាម និងលោកបណ្ឌិត ង៉ាន់ បេង ជាឱសថបណ្ឌិត និងជាអតីតនិស្សិតនៅមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យភ្នំពេញដែលជាអគ្គនាយករងនៃរោងចក្រ CPE បានលើកឡើងអំពីដំណើរការនៃការបង្កើត ទស្សនវិស័យ លក្ខណៈពិសេស និងចំណុចសំខាន់ផ្សេងៗទៀតជាច្រើននៃសហគ្រាសឱសថដែលមានឈ្មោះល្បីល្បាញនេះ...

២ ក្រមសីលធម៌គ្រូពេទ្យដែលអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវប្រកាន់ខ្ជាប់ ជាឯកសារដ៏មានគុណតម្លៃសម្រាប់អ្នកកំពុង ឬជាអនាគអ្នកប្រកបវិជ្ជាជីៈសុខាភិបាល

៣ សិក្សាផ្នែកវេជ្ជសាស្រ្តបែបStudent-centeredបែបណាវិញទៅ? (Video) ប្រហែលជាធ្លាប់តែឃើញការសិក្សាលក្ខណៈបែបមិនសូវជាactive ហើយក៏ភាគច្រើនប្រហែលជាការសិក្សាដែលពឹងផ្អែកលើសាស្រ្តាចារ្យដែរ...ចុះការសិក្សាបែប មានលក្ខណៈប្លែកបែបណា? ហើយអាចអនុវត្តយ៉ាងដូចម្តេចក្នុងការសិក្សាផ្នែកវេជ្ជសាស្រ្ត?

៤ វិធី ៦យ៉ាងការពារអ្នកពីជំងឺលើសសម្ពាធឈាម មានកត្តាជាច្រើនរួមមាន អាយុ ប្រវត្តិគ្រួសារ និងជាតិសាសន៍ ជាកត្តាជំរុញឲ្យមានជំងឺលើសសម្ពាធឈាម ដែលអ្នកមិនអាចគ្រប់គ្រងបាន យ៉ាងណាមិញ អ្នកនឹងអាចធ្វើការគ្រប់គ្រងស្ថានការណ៍នោះបានតាមរយៈ ការផ្លាស់ប្តូវនូវទម្លាប់រស់នៅប្រចាំថ្ងៃ ជាក់ស្តែងតាមរយៈវិធីទាំង៦ នេះនឹងអាចជួយការពារអ្នកពីជំងឺលើសសម្ពាធឈាម

៥ យល់ដឹងអំពី ជំងឺអុតស្វាយ ដើម្បីកូនអ្នក ជំងឺអុតស្វាយកើតមិនរើសវ័យនោះទេឲ្យតែអ្នកមានប្រព័ន្ធការពារខ្សោយ មិនមានអង់ទីក័រការពារពីម្តាយ ឬចាក់វ៉ាក់សាំងការពារនោះទេ អ្នកនឹងងាយកើតជំងឺនេះណាស់​ ហើយគេច្រើនសង្កេតឃើញមានការកើតឡើងច្រើននៅ​ចន្លោះអាយុចាប់ពី ៦ខែ​ដល់ ១៥ឆ្នាំ។ វាជាជំងឺឆ្លងខ្លាំង ដែំលបង្កឲ្យមានរោគសញ្ញា៣ដំណាក់កាល ហើយការព្យាបាលក៏មិនសូវជាមានភាពស្មុគស្មាញប៉ុន្មានដែរ។ យ៉ាងណាមិញ ផលវិបាកក៏អាចធ្ងន់ធ្ងរ ប្រសិនបើមិនបានទទួលការព្យាបាលបានត្រឹមត្រូវនោះ...

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ