CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-01-24 · 2,566 views

ផ្តោតលើអតិថិជនចាស់(ម៉ូយ) ឬអតិថិជនថ្មី?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

នាងខ្ញុំជាអាជីវករមួយរូប ដែលតែងតែរួសរាយរាក់ទាក់ និងមានភាពស្និទ្ធស្នាលជាមួយម៉ូយជានិច្ច។

ថ្ងៃមួយ មានអតិថិជនថ្មីជាច្រើនបានចូលមកទិញឥវ៉ាន់របស់ខ្ញុំ ប៉ុន្តែស្របពេលជាមួយគ្នានោះ មានម៉ូយម្នាក់បានមកដល់ ហើយខ្ញុំក៏លក់ជូនអតិថិជនតាមលេខរៀងនៃការមកដល់របស់គាត់។ ពេលនោះ អតិថិជនចាស់ជាម៉ូយក៏មានការអាក់អន់ចិត្ត និងរអ៊ូថា​«មិនព្រមលក់ឲ្យគ្នាឯងមុនទេ!!!»។

ខ្ញុំហាក់ដូចជានៅស្ទាក់ស្ទើរថាតើទង្វើរបស់ខ្ញុំត្រឹមត្រូវឬអត់? បើមានករណីបែបនេះកើតឡើងទៀត តើគួរធ្វើយ៉ាងដូចម្តេច? តើមានវិធីណាដែលអាចបំពេញចិត្តរបស់អតិថិជនទាំង២ប្រភេទបានទេ៎?