2017-06-12 · 10,006 views
[ខ្លឹមៗ] ស្រ្តីងាយបាក់ទឹកចិត្តជាងបុរស?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ថ្វីត្បិតថាស្ត្រី និងបុរសសុទ្ធតែអាចមានការប្រឈមទៅនឹងបញ្ហាផ្លូវចិត្តដូចគ្នាក៏ពិតមែន តែអង្គការសុខភាពពិភពលោក បានបង្ហាញថា «ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង»។
រោគសញ្ញាដែលស្តែងចេញរួមមានទាំងការចុះខ្សោយនូវថាមពលផ្លូវកាយ និងផ្លូវចិត្ត ហើយមូលហេតុនៃវិបត្តិបាក់ទឹកចិត្តនេះក៏អាចបណ្តាលមកពីមូលហេតុជីវសាស្រ្ត និងអ័រម៉ូន មូលហេតុផ្លូវចិត្ត និងមូលហេតុសង្គមផងដែរ។ ជាទូទៅ អ្នកជំងឺគួរតែស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរដែលមិនត្រឹមតែប៉ះពាល់ដល់អ្នកជំងឺផ្ទាល់នោះទេ គឺអ្នកនៅជុំវិញខ្លួនផងដែរ។
ស្វែងយល់បន្ថែមពីបញ្ហានេះ ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង