CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-12 · 13,939 views

[ខ្លឹមៗ] ផលវិបាកជំងឺអុតស្វាយអាចនឹងធ្ងន់ធ្ងរ បើអ្នកព្យាបាលមិនត្រឹមត្រូវ និងទាន់ពេល

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

ជំងឺអុតស្វាយ ជាជំងឺឆ្លងដែលបណ្តាលមកពីមេរោគមួយឈ្មោះថា Varicella Zoster Virus ដែលបង្កឲ្យមានពងបែកនៅលើស្បែក ហើយមានរោគសញ្ញាចែកចេញជា៣ ដំណាក់កាល គឺពីមិនមានរោគសញ្ញា អាការៈក្តៅខ្លួន និងចេញជាដុំពកក្រហម។ វាកម្រនឹងលាប់ឡើងវិញណាស់ ចំពោះអ្នកកើតហើយនឹងមានអង់ទីក័រប្រឆាំងមួយជីវិត រីឯអ្នកចាក់វ៉ាក់សាំងរួចក៏ដូចគ្នា តែវាអាចលេចចេញម្តងទៀត ហើយមិនមានលក្ខណៈខ្លាំងក្លាដូចមុននោះទេ។

ប្រសិនបើមិនបានទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវ ផលវិបាកអាចមានច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរ ប្រសិនបើមានឆ្លងមេរោគពីខាងក្រៅមកបន្ថែមពីលើ។ ក្រៅពីនេះ វាក៏អាចបណ្តាលឲ្យមានផលវិបាកផ្សេងទៀត ដូចជា រលាកសួត រលាកខួរក្បាលឆ្លងទៅទារកក្នុងពោះ ឬទើបនឹងកើត និងអុតស្វាយធ្ងន់ធ្ងរចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ ឬប្រើថ្នាំ Corticoïde យូរអាចឲ្យក្តៅខ្លួនខ្លាំង ចេញពងបែកច្រើន និងមានការហូរឈាមតាមពងបែករហូតដល់ប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសសៃឈាមជាដើម។

ក្នុងករណីម្តាយមានជំងឺនេះពេលកំពុងពពោះកូន នោះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ ដូចជាទារកអាចនឹងរលូត អាចមានភាពមិនប្រក្រតី អាចស្លាប់ក្នុងពោះ ឬកើតមកមានជំងឺអុតស្វាយនេះតែម្តង។

យល់ដឹងបន្ថែមពី ជំងឺអុតស្វាយ បកស្រាយដោយលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា វេជ្ជបណ្ឌិតឯកទេសរោគកុមារ និងជាបុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិផ្នែកកុមារ​ ទារកទើបនឹងកើត កុមារមានជំងឺបេះដូង ជំងឺឈាម និងជំងឺក្រពេញ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ