2017-06-13 · 22,058 views
បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
អំពីប្រវត្តិនៃការសិក្សា និងការងារ នាងខ្ញុំជាអតីតនិស្សិតផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយសព្វថ្ងៃនេះ នាងខ្ញុំបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិស្រុក ដោយមានមុខតំណែងប្រធានឃ្លាំងឱសថ។ គួរបញ្ជាក់ផងដែរថា នាងខ្ញុំបានបញ្ចប់ការសិក្សាក្នុងឆ្នាំ 2014 និងបានប្រលងចូលក្របខណ្ឌក្រសួងសុខាភិបាលក្នុងឆ្នាំ 2015។ (សូមមិនបញ្ចេញឈ្មោះ)
អំពីបទពិសោធន៍ក្នុងការប្រលងក្របខណ្ឌក្រសួងសុខាភិបាល -ប្រភេទសំណួរដែលចេញក្នុងវិញ្ញាសា ៖ ជាប្រភេទQROC។ -មុនពេលប្រលង ៖ បេក្ខភាពគួរត្រៀមមើលវប្បធម៌ទូទៅឲ្យបានច្រើន ជាពិសេសបញ្ហាអ្វីដែលទើបនឹងកើតថ្មីៗ សម្រាប់ឆ្នាំនេះ ខ្ញុំគិតថាបេក្ខភាពគួរមើលឲ្យបានច្រើនទាក់ទងការបោះឆ្នោត ដែលប្រភពនៃព័ត៌មានទាំងនោះអាចស្វែងរកបានតាមទូរទស្សន៍ និងប្រព័ន្ធបណ្តាញសង្គមដូចជា facebook ជាដើម។ -ក្នុងអំឡុងពេលប្រលង ៖ ក្នុងពាក្យដែលបំណេញ នឹងមានបង្ហាញពីបំរាមផ្សេងៗក្នុងថ្ងៃប្រលងដូចជា ហាមការយកឯកសារមេរៀនផ្សេងៗ ទូរស័ព្ទកាតាប ហើយអ្វីដែលសំខាន់ជាងគេនោះ គឺត្រូវទៅឲ្យទាន់ម៉ោង។
គន្លឹះ ឬតិចនិកអ្វី ដែលជួយជំរុញឲ្យការប្រលងរបស់ទទួលបានជោគជ័យ ខ្ញុំគិតថា គឺមកពីការព្យាយាមតាមដានព័ត៌មានផ្សេងៗជាប្រចាំ និង ការមើលនូវមេរៀនឯកទេសផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន។
មូលហេតុដែលបេក្ខភាពបរាជ័យក្នុងការប្រលងចូលក្របខណ្ឌ ដោយសារតែពួកគេមិនមានពេលគ្រប់គ្រាន់សម្រាប់ក្នុងការត្រៀមខ្លួនមុនប្រលង និងមិនបានគោរពនូវបំរាមដែលគេហាម។
សារជូនដល់និសិ្សតជំនាន់ក្រោយដែលចង់ប្រលងចូលក្របណ្ឌ ពួកគាត់គួរតែចាប់អារម្មណ៍ពីបញ្ហាសង្គមដែលកើតឡើងជុំវិញខ្លួនឲ្យបានច្រើន ព្រោះវាអាចក្លាយជាវិញ្ញសាពេលប្រលង រីឯឯកទេសគឺ យើងម្នាក់ៗសុទ្ធតែធ្លាប់រៀន ដូចនេះខ្ញុំគិតថាក្រសួងមិនចេញអីដែលយើងមិនបានរៀនសោះទេ តែគេចង់ដឹងថាតើបេក្ខជនជាមនុស្សចូលរួមក្នុងសង្គមបានកម្រិតណា?
សម្រាប់ព័ត៌មានពីការជ្រើសរើស ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល
លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន
សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ?