0%
2017-06-13 · 5,665 ដងមើល
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតឱសថសាស្រ្ត
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
1 / 1
ការជូនដំណឹងពីសាកលវិទ្យាល័យ អន្តរជាតិ ចំពោះនិស្សិតមហាវិទ្យាល័យ ឱសថសាស្រ្តនៃសាកលវិទ្យាល័យ អន្តរជាតិដែលបានបញ្ចប់ការសិក្សាដោយស្ថាពរទាំងអស់ឲ្យដឹងថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាមួយសាកលវិទ្យាល័័យ Zheng Zhou ប្រទេសចិន សាកលវិទ្យាល័យ អន្តរជាតិត្រូវការជ្រើសរើសនិស្សិតចំនួន១៥នាក់ សម្រាប់កម្មវិធីអាហារូបករណ៍ "SILK ROAD Scholarship" ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញឱសថសាស្រ្ត។
កាលបរិច្ឆេទ៖ ទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ទីកន្លែងទទួលពាក្យ៖ នៅការិយាល័យកិច្ចការទំនាក់ទំនង បន្ទប់១១៦ អាគារ VTN នៃសាកលវិទ្យាល័យ អន្តរជាតិ។