2017-06-14 · 5,398 ដងមើល
ចំណុច៤យ៉ាងដែលអាចបំផ្លាញសុខភាពទ្វារមាស
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
សម័យបច្ចុប្បន្នស្រ្តីភាគច្រើនតែងតែរកវិធីសាស្រ្តថ្មីៗ ប្លែកៗដើម្បីទទួលបានចំណាប់អារម្មណ៍ពីអ្នកដទៃ។ អ្វីដែលគួរឲ្យកត់ចំណាំ និងព្រួយបារម្ភនោះ គឺបញ្ហាដែលជះឥទ្ធិពលមកពីការចង់បានភាពស្រស់ស្អាតទាំងនោះ។ អត្ថបទមួយនេះនឹងបង្ហាញស្រ្តីគ្រប់រូបពីចំណុចសំខាន់ បួនផ្សេងៗដែលបង្កការរំខានដល់សុខភាពមនុស្សស្រីជាពិសេសទ្វារមាស។ ១. ខោទ្រនាប់ ស្រ្តីទូទៅវ័យក្មេងជាច្រើន និយមចូលចិត្តស្លៀកខោទ្រនាប់ស៊ិចស៊ីដែលផលិតឡើងពីសារធាតុសំយោគខ្សែតូចងាយមានសំណើមជាហេតុនាំឲ្យមេរោគឆ្លងបានរហ័សទៅលើទ្វារមាស។ ដូច្នេះ អ្នកជំនាញសំណូមពរឲ្យមិត្តស្រ្តីទាំងអស់គួរជ្រើសរើសខោទ្រនាប់ផលិតឡើងពីកប្បាសដោយវាមានលក្ខណៈទន់សមស្របនឹងរូបរាងងាយស្រួលបត់បែន លើសពីនេះវាក៏មានលក្ខណៈស៊ិចស៊ីមានភាពទាន់សម័យផងដែរ។ ២. ជម្រុះសក់ជុំវិញទ្វារមាស មនុស្សស្រីមួយចំនួនតែងយល់ខុសហើយធ្វើការជម្រុះសក់ជុំវិញទ្វារមាសដើម្បីទទួលបានភាពស៊ិចស៊ីតែនេះគឺជាការយល់ខុសទាំងស្រុង។ យោងទៅតាមអ្នកឯកទេសខាងរោគស្រ្តី ការជម្រុះសក់ជុំវិញទា្វរមាសបង្កភាពងាយស្រួលក្នុងការចម្លងរោគផ្សេងៗក្នុងនោះក៏អាចឆ្លងតាមរយៈការរួមភេទផងដែរដូចជា ជំងឺស្វាយ ប្រមេះ ជាដើម។ ៣. ប្រើប្រាស់ទឹកបាញ់សម្រាប់លាងទា្វរមាស ជាការពិតនៅជុំវិញទ្វារមាសមានបាក់តេរីល្អៗមួយចំនួនដែលអាចការពារស្រ្តីពីការឆ្លងមេរោគផ្សេងៗបង្កឡើងពីបរិស្ថានខាងក្រៅជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ទឹកបាញ់លាងទ្វារមាសនោះវាអាចធ្វើឲ្យបាត់បង់នូវបាក់តេរីល្អៗទាំងនោះហើយគ្មានអ្វីការពារពីមេរោគខាងក្រៅទៀតទេ។ បញ្ហាធ្ងន់ធ្ងរអាចធ្វើឲ្យស្រ្តីមិនអាចបង្កកំណើតបានទៀតផង។ ដូច្នេះស្រ្តីគួរចៀសវាងវិធីសាស្រ្តសំអាតដោយប្រើទឹកបាញ់លាងនេះទៀតទៅ គួរតែជ្រើសរើសវិធីសាស្រ្តរក្សាអនាម័យផ្សេងវិញ។ ៤. ការបរិភោគអាហារដែលមានក្លិនឆួលខ្លាំង និងសារធាតុផ្អែម ធម្មតា បើទ្វារមាសរងការឆ្លងមេរោគផ្សេងៗនោះនឹងបង្កឲ្យមានក្លិនមិនល្អកើតឡើង។ មិនតែប៉ុណ្ណោះអាហារដែលយើងបរិភោគមានក្លិនឆួលខ្លាំងដូចជាខ្ទឹមស ទំពាំងបារាំង ឬគ្រឿងការីសុទ្ធតែធ្វើឲ្យមានក្លិនមិនល្អ មិនត្រឹមតែក្នុងមាត់ទេតែក៏អាចធ្វើឲ្យមានក្លិនមិនល្អដល់ទ្វារមាសផងដែរបើយោងតាមសេចក្តីសន្និដ្ឋានពីការស្រាវជ្រាវរបស់អត្ថបទស្រាវជ្រាវមួយចំនួន។ ដូចគ្នានេះដែរ ការទទួលទានជាតិផ្អែមច្រើនក៏ជាផ្នែកមួយប៉ះពាល់ដល់សុខភាពស្រ្តី និងទ្វារមាស។ ជាតិផ្អែមទាំងនោះជាហេតុនាំឲ្យពពួកផ្សិតមេរោគដុះលូតលាស់លឿន និងងាយរីកធំធាត់។