2017-06-14 · 5,126 ដងមើល
[ខ្លឹមៗ] អាចកើតមានជំងឺរលាកស្រោមខួរ និងអាប់សែខួរក្បាល បើព្យាបាលរលាកត្រចៀកក្នុងកម្រិត៣ មិនទាន់ពេល
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
ក្នុងអត្ថបទនេះ
យល់ដឹងបន្ថែមពី ជំងឺរលាកត្រចៀកខាងក្នុង© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយជំងឺ Labyrinthitis (រលាកត្រចៀកខាងក្នុង) គឺជាជំងឺដែលរលាកនៅត្រង់កន្លែងណាមួយនៃត្រចៀកខាងក្នុងដែលមានរោគសញ្ញាដូចជា ៖ វិលមុខ គ្រាប់ភ្នែករេទៅម្ខាងដោយឯកឯង ពោល គឺទៅខាងដែលរលាក (Nyst-agmus) ចង្អោរ ក្អួតជាដើម ថយចុះនូវការស្តាប់ ឬស្តាប់មិនលឺតែម្តង (សម្រាប់ករណីធ្ងន់ធ្ងរ)។
គួរបញ្ជាក់ផងដែរថា ជំងឺនេះមាន៣កម្រិត រួមមាន៖ -កម្រិតទី ១ ហៅថា Circumscribed labyrinthitis : កើតនៅតែមួយកន្លែងនៃត្រចៀកខាងក្នុង ហើយអាចព្យាបាលជាដោយធ្វើការវះកាត់ និងប្រើជេលហ្វូម រួមទាំងកម្ទេចឆ្អឹងទៅបិទនៅនឹងកន្លែងប្រហោងដែលបណ្តាលឲ្យរលាកនោះ។បន្ទាប់មកត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ នឹងធ្វើការប៉ះប៉ូវនូវមុខងាររបស់ត្រចៀកដែលរលាកដោយឯកឯង នៅពេលនោះអ្នកជំងឺនឹងមិនមានអាការៈវិលមុខបន្តទៀតទេ ហើយការរលាកនេះនឹងជាសះស្បើយបន្តិចម្តងៗ។ -កម្រិតទី ២ ហៅថា Diffuses serous labyrinthitis: ការរលាកបានសាយភាយពីកន្លែងមួយទៅកន្លែងផ្សេងទៀតរបស់ត្រចៀកខាងក្នុងរួចទៅហើយ ហើយមានការ ពិបាកក្នុងការព្យាបាល។ -កម្រិតទី ៣ ហៅថា Diffuse suppurative labyrinthitis : វត្តមានខ្ទុះបានលេចឡើងនៅក្នុងត្រចៀកខាងក្នុង ហើយបានសាយភាយទៅដល់ស្រោមខួរ ដែលការព្យាបាល មានការពិបាក និងអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិត។ ករណីដែលអ្នកជំងឺមិនបានមកជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះ ជំងឺនេះនឹងវិវឌ្ឍបន្តិចម្តងៗទៅដំណាក់កាលចុងក្រោយ ហើយក៏អាចបណ្តាលឲ្យកើតជំងឺរលាកស្រោមខួរ និងអាចឈានដល់អាប់សែខួរក្បាលថែមទៀត។
បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសវះកាត់ និងព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ដែលបានបញ្ចប់ការសិក្សាថ្នាក់ឯកទេសពីប្រទេសថៃ និងជាប្រធានផ្នែកត្រចៀក ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង អនុប្រធាននៃគ្លីនិកលុច្ស និងជាអនុប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាលនិងកម្ពុជា