CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-15 · 6,137 views

ផ្តាសាយអ៊ីចឹង? តើគួរមកជួបពេទ្យ ឬញ៉ាំថ្នាំនៅផ្ទះដោយខ្លួនឯង?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 3

អាការៈញឹកញាប់នៃជំងឺផ្តាសាយ ជាទូទៅ មានរយៈពេលពីមួយទៅបីថ្ងៃ បន្ទាប់ពីអ្នកឆ្លងវីរុសដែលនាំឲ្យផ្តាសាយ។ រោគសញ្ញា និងសញ្ញាអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលអាចមានដូចជា៖ • ហៀរសំបោរ • ឈឺបំពង់ក • តឹងច្រមុះ • ក្អក • មានស្លេស្ម • កណ្តាស់ • អស់កម្លាំង • ក្តៅខ្លួនតិចៗ។ សំបោរដែលហូរចេញពីច្រមុះ នឹងចាប់ផ្តើមខាប់ ឬឡើងជាពណ៌លឿង ឬបៃតង ដោយសារជំងឺផ្តាសាយ ប៉ុន្តែ វាមិនមែនជាសញ្ញានៃការឆ្លងបាក់តេរីឡើយ។

តើខ្ញុំគួរញ៉ាំថ្នាំនៅផ្ទះ ទុកឲ្យវាជាដោយខ្លួនឯង ឬប្រញាប់ទៅមន្ទីរពេទ្យ? ជាធម្មតា ជំងឺនេះមានសភាពស្រាល ហើយនឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែ សូមប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក ក្នុងករណីដូចខាងក្រោមនេះ។ សម្រាប់មនុស្សធំ សូមប្រញាប់ទៅមន្ទីរពេទ្យភ្លាម ប្រសិនបើអ្នក ៖ • គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ • គ្រុនក្តៅមានរយៈពេលលើសពី ៥ ថ្ងៃ ហើយមិនបាត់សោះ • ពិបាកដកដង្ហើម • ដកដង្ហើមលឺសូរខុសធម្មតា • ឈឺបំពង់កខ្លាំង • ឈឺក្បាលមិនបាត់។ សម្រាប់កូនក្មេង បើមានសញ្ញាខាងក្រោមនេះ សូមប្រញាប់នាំកូន ទៅកាន់មន្ទីរពេទ្យភ្លាម ៖ • ក្តៅខ្លួនលើសពី ៣៨ អង្សារសេ • ក្តៅខ្លួនមិនបាត់ក្នុងរយៈពេលពីរបីថ្ងៃ • រោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ដូចជា ក្អក ឬឈឺក្បាលជាដើម • ពិបាកដកដង្ហើម • ឈឺក្នុងត្រចៀក • សន្លឹម មិនសូវមានសកម្មភាព • មិនញ៉ាំអាហារ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។