0%
2017-06-15 · 6,178 views
ការអានសៀវភៅឲ្យកូនស្តាប់ នឹងជួយឲ្យខួរក្បាលកូនឆ្លាត និងលូតលាស់បានល្អ
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
1 / 2
In this article
ឪពុកម្តាយគ្រប់រូប គួរតែចំណាយពេលឲ្យបានច្រើនបន្តិច សម្រាកពីការងាររបស់អ្នក ហើយយកសៀវភៅមកអានឲ្យកូនរបស់អ្នកស្តាប់ ទោះបីជាគេនៅតូច មិនទាន់អាចនិយាយគ្នាបានក៏ដោយ។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ឪពុកម្តាយគ្រប់រូប គួរតែចំណាយពេលឲ្យបានច្រើនបន្តិច សម្រាកពីការងាររបស់អ្នក ហើយយកសៀវភៅមកអានឲ្យកូនរបស់អ្នកស្តាប់ ទោះបីជាគេនៅតូច មិនទាន់អាចនិយាយគ្នាបានក៏ដោយ។
ការសិក្សាជាច្រើនបានរកឃើញថា ការទម្លាប់អានសៀវភៅឲ្យកូនស្តាប់ ឬឲ្យគេអានដោយខ្លួនឯងអាចជួយបណ្តុះគំនិត និងជំនាញរបស់គេឲ្យកាន់តែល្អឡើងៗ។ ការអានសៀវភៅឲ្យកូនស្តាប់ នឹងជួយឲ្យគេឆាប់ចេះ ឆាប់ស្តាប់ និងឆាប់ចេះនិយាយ ព្រមទាំងឆ្លាតទៀតផង ជាពិសេស ពេលគេចាប់ផ្តើមចូលរៀន។ កូនអាយុបួនឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការអប់រំ និងជួយឲ្យគេមានជំនាញស្តាប់ និងអភិវឌ្ឍខួរក្បាលឲ្យកាន់តែរស់រវើក។
ការសិក្សាក៏បានណែនាំផងដែរថា អ្នកគួរតែចាប់ផ្តើមបិទទូរទស្សន៍ និងទុកទូរស័ព្ទឲ្យឆ្ងាយពីដៃរបស់កូន ដើម្បីឲ្យគេងាកមកចាប់អារម្មណ៍ទៅលើសៀវភៅ និងការអាន។