0%
2017-06-15 · 2,900 views
ពីកូនស្រីម្នាក់ ចំពោះលោកប៉ានៅទូទាំងពិភពលោក
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
I.ចម្រៀងមួយនេះ ច្រៀងក្នុងពេលនេះ ពីកូនស្រី លំអោនសុំខមាលទោស ទង្វើធ្វើខុសកន្លង គ្រប់អ្វីដែលឆ្គាំាឆ្គង សង្ឈឹមថាលោកពុកនឹងអាចអភ័យ ។
II.ពេលម៉ាក់មិននៅ លោកប៉ាតែងនៅ មើលថែកូន នាទីជាម៉ាក់ជាប៉ា តែលោកមិនដែលអាក់អន់ ទឹកមុខតែងទន់ភ្លន់ និយាយលួងលោម រូបកូនគ្រប់ពេលវេលា ។
R.លោកពុកជាមនុស្សអស្ចារ្យ សម្រាប់កូនគ្រប់គ្នា ទោះកូនខុស ពុកតែងត្រាប្រណី បារម្ភពីសុខទុក្ខកូន លំបាកខ្លួនក៏មិនថ្វី លើលោកិយ ពិតគ្មានអ្នកស្មើឡើយ ។
III.កូនសូមប្តេជ្ញា ទោះមានរឿងអ្វី កីកូនស្រី នឹងមិនបំភ្លេចលោកពុក មានលោកទើបកូនក្លាហាន ពុកគឺជាកម្លាំងចិត្ត ហើយពុកនឹងស្ថិត នៅក្នុងចិត្តកូនជានិច្ច ។
(លំនាំបទ ៖ «ម៉ែ» ដោយ ណាំ ប៊ុណ្ណារ័ត្ន)