2017-06-16 · 19,606 views
ការប្រើប្រាស់ថ្នាំងងុយគេង ឬថ្នាំរំងាប់អារម្មណ៍ (Amitriptyline)កម្រិតណាអាចឲ្យពុលបាន?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ថ្នាំងងុយគេង (Amitriptyline) មានក្នុងកម្រិត 10,25, 50, 75, 100, 150mg ដែលត្រូវបានគេប្រើច្រើនក្នុងការព្យាបាល ជំងឺធ្លាក់ទឹកចិត្ត ។
កម្រិតដែលអនុញ្ញាតឲ្យប្រើប្រាស់ ច្រើនបំផុតគឺត្រឹម១៥០ mgក្នុងមួយថ្ងៃ សម្រាប់អ្នកមិនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យ និង៣០០mgថ្ងៃ សម្រាប់អ្នកតម្រួវឲ្យគេងពេទ្យ។ ប្រសិនបើការប្រើប្រាស់ លើសកម្រិតចាប់ពី៧៥០mg ឬលើសពីនេះ (ប្រហែលជា៣០គ្រាប់ឬលើសពីនេះនៃកម្រិត២៥mg ក្នុងមួយគ្រាប់) អាចបណ្តាលឲ្យពុលភ្លាមៗ ដូចជាករណីការអត្តឃាតជាដើម ដោយអ្នកជំងឺប្រើប្រាស់ថ្នាំងងុយគេងក្នុងបរិមាណច្រើន ក្នុងគោលបំណងចង់សំលាប់ខ្លួន។
ការពុលដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំងងុយគេងលើសកម្រិតមានសញ្ញាដូចជា៖ ការប៉ះទៅលើ ប្រព័ន្ធបេះដូង - គាំងបេះដូង - ការស្រុតចុះសំពាធឈាមធ្ងន់ធ្ងរ - វិបត្តិចង្ខាក់បេះដូងធ្ងន់ធ្ងរ
ប៉ះពាល់ប្រព័ន្ធប្រសាទ - សន្លប់បាត់បង់ស្មារតី - ប្រកាច់ - គាំងចង្វាក់ដង្ហើម
ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ប្រភេទថ្នាំនេះងាយនឹងប្រឈមការចង់ធ្វើអត្តឃាតដោយសារតែគាត់មានជំងឺធ្លាក់ទឹកចិត្ត ឬស្រ្តេសជាដើម។ ហេតុនេះ គួរតែមានការយកចិត្ត ចំពោះអ្នកជំងឺ និងគួរតែទទួលការព្រឹក្សាយោបល់ជាមួយគ្រូពេទ្យមុនការប្រើប្រាស់ថ្នាំ។ ប្រសិនបើមានករណីពុល ថ្នាំងងុយគេង (Amitriptiline) នេះគួរតែបញ្ជុនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។
ដកស្រង់ពី៖ drugs.com