CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-16 · 6,448 views

5 សំនួរបេក្ខភាពគួរសួរទៅកាន់អ្នកជ្រើសរើសបុគ្គលិក

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

បន្ថែមពីលើការត្រៀមនូវចម្លើយឆ្លើយតបទៅកាន់សំណួរដែលអ្នកជ្រើសរើសបុគ្គលិកអាចនឹងសួរ បេក្ខភាពក៏គួរត្រៀមនូវសំណួរខ្លះដើម្បីធ្វើការសាកសួរ ទៅកាន់ពួកគេវិញផងដែរ។ ការធ្វើបែបនេះនឹងជួយបន្ថែមពិន្ទុឲ្យខ្លួនអ្នកបានមួយកម្រិតទៀត ហើយក៏អាចបង្ហាញនូវចំណាប់អារម្មណ៍ដែលអ្នកមាន លើស្ថាប័ន ឬក្រុមហ៊ុនបានកាន់តែខ្លាំងក្លាថែមទៀត។ លោក Bill Cole ជាអ្នកនិពន្ធសៀវភៅ «គន្លឹះ ទទួលបានជោគជ័យក្នុងការសម្ភាសន៍» «The Interview Success Guide» បានបង្ហាញប្រាប់ថា «ការសួរសំណួរជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការបង្ហាញ នូវចំណាប់អារម្មណ៍របស់អ្នក ហើយវាក៏ធ្វើឲ្យ អ្នកសម្ភាសន៍មើលឃើញពីសក្តានុពលរបស់អ្នកដែរ»។ ​ ​បេក្ខភាព​ ជាទូទៅ មានឫកពារមទម្យ និងសុភាពពេករហូតដល់មិនហ៊ាននឹងធ្វើការសាកសួរ អ្វីទៅវិញ ដោយផ្នត់គំនិតមួយគិតថា អ្នកសម្ភាសន៍ជាអ្នកមានអំណាច ក៏ដូចជា មនុស្សដែលខ្លូននឹងត្រូវធ្វើការងារជាមួយ ហើយក៏មិនចង់បង្កជា ភាពល្អក់កករជាមួយគ្នា។ ប៉ុន្តែប្រសិនបើអ្នកមានបំណងធ្វើឲ្យខ្លួនឯងក្លាយជាបេក្ខភាពដែលលេចធ្លោ និងខុសប្លែកពីបេក្ខភាពដទៃនោះមិនថា ជាការសួរក្រោយពេលដែលអ្នកសម្ភាសន៍អស់សំណួរ ឬពេលណានោះទេ សំណួរទាំង 5 ខាងក្រោមនេះ ជាអ្វីដែលមិនគួររំលងឡើយ៖ 1. ដើម្បីបំពេញការងារមួយនេះឲ្យបានជោគជ័យតើបុគ្គលិកគួរតែមានជំនាញនិងលទ្ធភាពផ្នែកអ្វីខ្លះ? តាមរយៈការស្វែងយល់ពីចំណុចសំខាន់ទាំងពីរខាងលើហើយ លោកអ្នកក៏អាចធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមដើម្បីបំពេញនូវតម្រូវការ ឲ្យបានកាន់តែពេញលេញ។ 2.​  ប្រសិនបើខ្ញុំបានទទួលការងារនេះហើយ តើខ្ញុំគួរធ្វើបែបណាដើម្បីបំពេញការងារឲ្យល្អបំផុត? សំណួរមួយនេះនឹងជាសញ្ញាណមួយដែលបង្ហាញដល់អនាគតនិយោជករបស់អ្នកថា អ្នកមានឆន្ទៈមោះមុតក្នុងការបំពេញកិច្ចការងារ និងកាតព្វកិច្ច របស់ខ្លួនឲ្យដល់កម្រិតកំពូល។ អ្នកត្រូវចាំថានិយោជកណាក៏ប្រាថ្នាចង់បាននិយោជិកដែលមានមហិច្ឆតា និងឆន្ទៈរឹងមាំដែរ។ 3. ក្រោយពីបានស្វែងយល់ពីខ្ញុំហើយ តើអ្នកគិតថាខ្ញុំអាចនឹងជួយក្រុមហ៊ុនរបស់អ្នកបានតាម របៀបណាដែរ? តាមរយៈសំណួរមួយនេះ អ្នកដែលសម្ភាសន៍អ្នក នឹងព្យាយាមពិចារណា ក៏ដូចជានឹកគិតដល់ តួនាទីដែលស័ក្តិសមនឹងអ្នកបំផុត ហើយក៏ជាថ្មី ម្តងទៀត បង្ហាញពីឆន្ទៈក្នុងការត្រៀមខ្លួនរៀបរយជាស្រេចក្នុងការបំពេញកាតព្វកិច្ច​ និងកិច្ចការងាររបស់ខ្លួន។ 4. តើមានសំណួរអ្វីផ្សេងបន្ថែមទៀត ដែលខ្ញុំអាចឆ្លើយបានទេ? ខ្ញុំចង់ឲ្យវាពេញលេញតាមដែលអាចធ្វើបាន ក្រោយពីសាកសួរសំណួរនេះ អ្នកអាចសង្កេតមើលប្រតិ-កម្មតបរបស់អ្នកដែលសម្ភាសន៍អ្នក។ ​ក្នុងករណីនេះ គេអាចនឹងឆ្លើយតបថា «គឺមានចំណុចមួយទៀត...» ហើយអ្នកក៏មានឱកាសឆ្លើយតបដោយភ្លាមៗដោយមិនបានព្រាងទុកដែលអាចឆ្លុះបញ្ចាំងពី ភាពរហ័សរហួនរបស់អ្នក។ ប្រសិនបើគាត់ញញឹម ហើយរក្សាការសម្លឹងមុខអ្នកនោះមានន័យថាអ្នកមានឱកាសខ្ពស់ក្នុងការទទួលបានការងារនោះ។ ផ្ទុយទៅវិញ បើគាត់មានការខ្វែងដៃ ឬងាកចេញពីអ្នកបន្តិច ឬក៏សម្លឹងមើលទៅកាន់ទីឆ្ងាយ ដូចជាមាត់ទ្វារជាដើមនោះ អាចនឹងបញ្ជាក់ថា គាត់មិនសូវជាពេញចិត្តនោះទេ។

5. តើខ្ញុំគួរធ្វើ ឬអាចធ្វើអ្វីបានពេលដែលខ្ញុំរង់ចាំការឆ្លើយតប? សំណួរនាពេលបញ្ចប់បទសម្ភាសន៍មួយនេះ ធ្វើឲ្យអ្នកមើលទៅមានការគិតគូរច្រើន ចេះជួយយកអាសារ និងទម្លាប់ដ៏ល្អមួយក្នុងការត្រៀមខ្លួនរួចរាល់ គ្រប់ពេលវេលា។  ស្របពេលជាមួយគ្នានេះផងដែរ មានព័ត៌មានមួយចំនួនដែលអ្នកមិនគួរធ្វើការសាកសួរ ក្នុងនោះមានដូចជា ៖ ប្រាក់រង្វាន់ម៉ោង ឬថ្ងៃសម្រាក និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ប្រសិនបើអ្នកបានធ្វើការស្រាវជ្រាវបន្ថែម ហើយសួរពីសំណួរដែលបេក្ខភាពដទៃមិនដែលសូម្បីតែគិត ដល់នោះ អ្នកនឹងក្លាយជាបេក្ខភាព មួយដែលនិយោជកនឹងចងចាំជាងគេបំផុត។ អ្វីដែលគួរចាំនោះ គឺថាមានបេក្ខភាពជាច្រើន កំពុងដាក់ពាក្យសុំ ចូលបម្រើការងារដូចជារូបអ្នកដែរ ហេតុនេះហើយ អ្វីដែលអ្នកគួរធ្វើនោះគឺការ ធ្វើខ្លួនឯងឲ្យប្លែក និងលេចធ្លោជាងអ្នកដទៃ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។