2017-06-17 · 5,435 views
ឈឺក្បាលប្រកាំង? សាកវិធីធម្មជាតិនេះទៅមើល!
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ការឈឺក្បាល មានច្រើនសណ្ឋាន និងបណ្តាលមកពីមូលហេតុជាច្រើនផងដែរ។ ការឈឺក្បាលបែបប្រកាំង អាចបណ្តាលមកពីការរងសម្ពាធ ឬស្រ្តេស ខ្លាំងពេក។ ការឈឺក្បាលខ្លះ អាចបណ្តាលមកពីការសិ្ថតក្រោមកម្តៅថ្ងៃខ្លាំង ការខ្វះជាតិទឹក ឬពុលចំណីអាហារជាដើម។ ការឈឺក្បាល ពិតជារឿងមួយរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងផលិតភាពការងារ។ សរុបទៅ កាលណាឈឺក្បាល អ្នកគ្មានអារម្មណ៍ចង់ធ្វើអ្វីនោះទេ ហើយជាលទ្ធផល អ្នកនឹងទៅរកថ្នាំមួយគ្រាប់ពីរ ដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែ ការប្រើថ្នាំញឹកញាប់ ពិតជាមិនល្អ សម្រាប់សុខភាពរបស់អ្នកឡើយ។ ខាងក្រោមនេះ គឺជាដំណោះស្រាយធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកឈឺក្បាលបែបប្រកាំង ៖ ១ ញ៉ាំទឹកក្រូចឆ្មារ លាយអំបិលបន្តិច វាមានផ្ទុកសារធាតុរ៉ែ និងអេឡិចត្រូលីត។ ក្រោយញ៉ាំរួច អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ហើយវាក៏ជួយបង្កើនថាមពល និងពង្រឹងដល់ ប្រព័ន្ធភាពស៊ាំផងដែរ។ ២ ញ៉ាំទឹកដូង ក្នុងករណីអ្នកឈឺក្បាល ដោយសារខ្វះជាតិទឹក ការញ៉ាំទឹកដូងមួយផ្លែ ពិតជាអាចជួយអ្នកបានយ៉ាងលឿនជាទីបំផុត៕