CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-17 · 12,352 views

ខ្ញុំប្រហែលជាមានជំងឺឬសដូងបាតទេដឹង បើខ្ញុំចេះតែ … អ៊ីចឹង?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2
In this articleបញ្ហាសុខភាពមួយចំនួន អាចនឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ជំងឺឫសដូងបាត ក៏ជាផ្នែកមួយនៃបញ្ហាទាំងនេះដែរ។ ពេលជំងឺឫសដូងបាតចាប់ផ្តើមកើតឡើង អ្នកប្រហែលជាពិបាកទ្រាំ ហើយកើតស្រ្តេសក្នុងអារម្មណ៍ជាមិនខានឡើយ។ជំងឺឬសដូងបាត អាចបង្កផលវិបាក និងកាត់បន្ថយគុណភាពជីវិតរបស់អ្នក ដូច្នេះត្រូវប្រញាប់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដូចខាងលើនេះ។©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

បញ្ហាសុខភាពមួយចំនួន អាចនឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ជំងឺឫសដូងបាត ក៏ជាផ្នែកមួយនៃបញ្ហាទាំងនេះដែរ។ ពេលជំងឺឫសដូងបាតចាប់ផ្តើមកើតឡើង អ្នកប្រហែលជាពិបាកទ្រាំ ហើយកើតស្រ្តេសក្នុងអារម្មណ៍ជាមិនខានឡើយ។

តើជំងឺឫសដូងបាតគឺជាអ្វី? ឫសដូងបាត គឺជាការរលាកទៅលើបណ្តុំជាលិកានៅក្នុងរន្ធគូថ ដែលមានដូចជា សាច់ដុំ សរសៃឈាម និងសរសៃតូចៗនៅក្បែរៗនោះ។ ពេលការរលាកចាប់ផ្តើមកើតមានឡើងទៅលើបណ្តុំជាលិកាទាំងនេះគេហៅថា វាជំងឺឫសដូងបាត ហើយវាអាចកើតមាននៅខាងក្នុង និងខាងក្រៅរន្ធគូថ។ ក្នុងករណីខ្លះ ការប្រើប្រាស់ថ្នាំមិនអាចទប់ស្កាត់ផលវិបាក ឬព្យាបាលវាឲ្យជាសះស្បើយនោះឡើយដូច្នេះ អ្នកជំងឺត្រូវការញ៉ាំទឹក និងអាហារសំបូរជាតិសរសៃបន្ថែមដើម្បីសម្រួលដល់ការបន្ទោរបង់។ ក្នុងករណីខ្លះទៀតការវះកាត់ គឺជាជម្រើសចុងក្រោយ និងតែមួយគត់ដើម្បីដោះស្រាយបញ្ហាមួយនេះ។

ធ្វើដូចម្តេចទើបអាចដឹងថា អ្នកមានជំងឺឬសដូងបាតហើយមិនច្រឡំទៅនឹងជំងឺរន្ធគូថផ្សេងៗទៀត? 1. សញ្ញាដំបូង គឺការលេចឈាមនៅក្នុងលាមករបស់អ្នក ដោយសារតែការដាច់រលាត់បណ្តុំជាលិការន្ធគូថ 2. ពិបាកបត់ជើង មានន័យថាអ្នកត្រូវប្រឹង ឬចំណាយពេលយូរ ដើម្បីបញ្ចេញលាមកមកក្រៅ 3. លាមកមានសភាពរឹង ហើយត្រូវការពេលយូរថ្ងៃ ទើបអ្នកបត់ជើងម្តង 4. ឈឺក្រហាយរន្ធគូថ ក្រោយពេលបន្ទោរបង់រួច ដោយសារតែការដាច់រលាត់ជាលិការន្ធគូថ 5. វាអាចធ្វើឲ្យអ្នករមាស់រន្ធគូថ ហើម និងឈឺចុកចាប់ 6. ធ្លាក់ជាលិកា ឬដុំសាច់ចេញមកក្រៅ ក្រោយពេលបត់ជើងរួច ហើយវាអាចបាត់ទៅវិញដោយខ្លួនឯង ឬត្រូវការរុញបញ្ចូល។

ជំងឺឬសដូងបាត អាចបង្កផលវិបាក និងកាត់បន្ថយគុណភាពជីវិតរបស់អ្នក ដូច្នេះត្រូវប្រញាប់ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដូចខាងលើនេះ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។