CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
Sponsored · PregnacarePregnacareSponsored · PregnacarePregnacare
GuidesHEALTH GUIDE

2017-06-19 · 6,101 views

បញ្ហាឆ្អឹង និងសន្លាក់ដែលស្រ្តីមានផ្ទៃពោះត្រូវប្រឈម

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

Sponsored · PregnacarePregnacare
1 / 3
Sponsored · PregnacarePregnacare
In this articleប្រសិនបើអ្នកមានការសង្ស័យថា​ មានបញ្ហាទាំងនេះ អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ តាមរយៈការធ្វើលំហាត់ប្រាណតិចៗ ដូចជា យោគៈ អាចជួយអ្នកបន្ថយការឈឺសន្លាក់ និងភាពមិនសុខស្រួលក្នុងពេលមានផ្ទៃពោះ។©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ក្នុងពេលមានផ្ទៃពោះ ស្ត្រីទទួលរងនូវបម្រែបម្រួលជាច្រើន ចាប់តាំងពីកូនចាប់បដិសន្ធិ រហូតដល់កូនចាប់កំណើត។ ពេលចាប់បដិសន្ធិ ម្តាយមានអាការៈ ចាញ់កូន ដែលធ្វើឲ្យពួកគាត់ត្រូវក្អួតចង្អោរ ហើយពេលខ្លះ មិនអាចញ៉ាំអាហារទៀតផង។ ប៉ុន្តែ វាមិនត្រឹមតែបែបនេះទេ មាតាត្រូវឡើងទម្ងន់ខ្លួនដោយសារតែ ទារកចេះតែលូតលាស់ធំទៅៗ ដែលនេះធ្វើឲ្យស្រ្តីជួបប្រទះនឹងបញ្ហាជាច្រើនដូចខាងក្រោមនេះ៖

ឈឺចង្កេះ រូបភាពដែលយើងតែងតែមើលឃើញចំពោះស្រ្តីមានផ្ទៃពោះ គឺការដាក់ដៃនៅពីក្រោយខ្នង តប់តិចៗដើម្បីកាត់បន្ថយការឈឺចាប់។ ដោយសារតែការកើនឡើង នៃសម្ពាធនៅលើឆ្អឹងខ្នងពីការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ និងទីតាំងរបស់ទារក ធ្វើឲ្យស្ត្រីមានអារម្មណ៍ថាមិនសុខស្រួល។ ការឈឺចាប់ អាចនឹងកាន់តែខ្លាំង ដោយសារតែការសង្កត់កាន់តែខ្លាំង ព្រោះទារកចេះតែបន្តលូតលាស់។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ក្នុងពេលនេះធ្វើឲ្យស្ថានភាពរបស់អ្នកកាន់តែអាក្រក់។ ជំងឺស្ពឹកស្រពន់ ផលរំខាននៃការមានផ្ទៃពោះ គឺការហើមដៃជើង និងជាលិកាទន់ក្នុងខ្លួន។ ការកើនឡើងនូវសារធាតុរាវក្នុងកដៃអាចបណ្តាលឲ្យឈឺ ឬស្ពឹកស្រពន់។ បញ្ហានេះ ត្រូវបានគេស្គាល់ថា ជាជំងឺស្ពឹកស្រពន់ អាចជាជំងឺតពូជ និងការរើឡើងវិញពេលមានផ្ទៃពោះលើកក្រោយ។

ការប៉ះទង្គិច ស្ថានភាពដ៏គួរឲ្យខ្លាចសម្រាប់ស្រ្តីមានផ្ទៃពោះ គឺបណ្តាលមកពីការប្រែប្រួលទីប្រជុំទម្ងន់របស់ដងខ្លួន ហើយការបាត់បង់នូវការសម្របសម្រួលដំណើរការរាងកាយ ដោយសារទារកនៅតែបន្តលូតលាស់។ កត្តានេះផ្តល់ការប្រឈមខ្ពស់ទៅនឹងការដួល អាចធ្វើឲ្យបាក់ គ្រេច និងរបួស ដែលនេះត្រូវការការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ និងគ្រូពេទ្យសម្ភព។ បញ្ហាជើង រាល់ការឡើងទម្ងន់លើរាងកាយ គឺជាការបង្កើនសម្ពាធទៅលើសន្លាក់ រួមបញ្ចូលទាំងជើងផងដែរ។ សម្ពាធនេះ រួមជាមួយនឹងការឡើងហើម អាចបណ្តាលឲ្យសន្លាក់កជើង និងបាតជើង រួមនឹងសរសៃពួនៅជើង​ រលាក ហើយឈឺ។

ប្រសិនបើអ្នកមានការសង្ស័យថា​ មានបញ្ហាទាំងនេះ អ្នកត្រូវប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសឆ្អឹង និងសន្លាក់ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ តាមរយៈការធ្វើលំហាត់ប្រាណតិចៗ ដូចជា យោគៈ អាចជួយអ្នកបន្ថយការឈឺសន្លាក់ និងភាពមិនសុខស្រួលក្នុងពេលមានផ្ទៃពោះ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Sponsored · PregnacarePregnacare