CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-06-19 · 4,926 views

[ខ្លឹមៗ]សណ្តែកសៀងកំពុងត្រូវបានប្រើជំនួសឲ្យការព្យាបាលដោយអរម៉ូនលើជំងឺមួយចំនួន

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

Isoflavones ជាសារធាតុចម្រាញ់ចេញពីធម្មជាតិដែលមានប្រភពមកពីបន្លែ ជាពិសេសគឺ «សណ្តែកសៀង» បានក្លាយជារបបអាហារដែលមាននូវពពួកជីវសកម្ម (bioactive) ហើយសព្វថ្ងៃ វាកំពុងត្រូវបានប្រើប្រាស់ជំនួសនូវការព្យាបាលដោយអ័រម៉ូនអាស្រ័យនឹងស្ថានភាពនៃជំងឺមួយចំនួនរួមមានដូចជា ៖ •រោគសញ្ញាក្រោយពេលអស់រដូវ •ជំងឺពុកឆ្អឹង •បញ្ហាសុខភាពសរសៃឈាមបេះដូង •ជំងឺទឹកនោមផ្អែម •ជំងឺមហារីក •សុខភាពស្បែក។

វាមានសកម្មភាពជាអ្នកជម្រុញឥទ្ធិពលរបស់អ័រម៉ូន estrogen  និងជាអ្នករារាំងឥទ្ធិពលរបស់ estrogen ផងដែរ។   សកម្មភាពប្រឆាំងនឹង estrogen របស់វាចំពោះកោសិកាបន្តពូជ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដែលកើតមានឡើងដោយជាប់ទាក់ទងនឹងអ័រម៉ូន (រួមមានមហារីកសុដន់ មហារីកស្បូន មហារីកស្រទាប់ស្បូន ឬអង់ដូម៉ែត និងមហារីកប្រូស្តាត) ខណៈពេលដែលសកម្មភាពដូចនឹងអ័រម៉ូន estrogen របស់វាចំពោះជាលិកាដទៃទៀត អាចជួយរក្សាលំនឹងនៃដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង និងជួយឲ្យកម្រិតនៃសារធាតុខ្លាញ់ក្នុងឈាមមានលក្ខណៈល្អប្រសើរ។

បកស្រាយដោយ ៖ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព  និងរោគស្រ្តីនៃគ្លីនិកលុច្ស

ស្វែងយល់ពីបន្ថែម ការព្យាបាលដោយធម្មជាតិដ៏អសា្ចរ្យាពីសណ្តែកសៀង

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ