2017-06-19 · 4,903 views
ដុំសាច់លើមុខ ដែលញេចមិនចេញតែរីកធំ អាចជាដុំអ្វី?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
សំណួរ ៖ ខ្ញុំបាទ អាយុ៦០ឆ្នាំ ទម្ងន់៧០គីឡូក្រាមកម្ពស់១ម៉ែត្រ៦៧ ជាអតីតបុគ្គលិកបម្រើរាជការ សព្វថ្ងៃចូលនិវត្តន៍ហើយ។ ខ្ញុំមានឡើងនូវដុំសាច់តូចមួយរឹងនៅលើមុខ ទំហំប្រហែលមុនធំៗ មិនមានមុខ មិនរមាស់ ហើយក៏មិនឈឺដែរ។ ខ្ញុំបានសាកល្បងញេចដោយខ្លួនឯង តែញេចមិនចេញហើយវាបែរជារីកកាន់តែធំ។ ខ្ញុំមានដុះដុំសាច់នេះរយៈពេលជាង៣ខែមកហើយ។ ពេលនេះ ក៏កំពុងប្រើប្រាស់ថ្នាំលាបជាទឹក ដែលផ្តល់ឲ្យគ្រូពេទ្យដែលវិនិច្ឆ័យថាជាជំងឺឫស ក៏ប៉ុន្តែប្រើជាង២អាទិត្យទៅហើយ ពុំឃើញមានការប្រែប្រួលសោះ។ តើនេះបណ្តាលមកពីអ្វី? តើខ្ញុំគួរធ្វើយ៉ាងណាបន្តទៀត ? ចម្លើយ៖ តាមរយៈការរៀបរាប់របស់លោក វាពិតជាមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់។ ចង់សួរទៅវិញថា តើដុំនោះមានពណ៌អ្វី? បើសិនជាមានពណ៌លឿង ហើយខូងកណ្តាលនោះ លោកប្រហែលជាអាច មានក្រពេញញើសរីកធំ(Sebaceous hyperplaria) ។
បើដុំនោះមានពណ៌ប្រផះ និងមានផ្ទៃគ្រើម នោះអាចនាំឲ្យយើងធ្វើរោគវិនិច្ឆ័យថា ជាជំងឺឫស ឬអាចជា (Seborrheic keratosis) ។
តែបើដុំនោះមានពណ៌ខ្មៅ សូមលោកអញ្ជើញទៅពិនិត្យនៅមន្ទីរពេទ្យឯកទេស ដើម្បីឲ្យប្រាកដថា ដុំនោះមិនមែនជាមហារីកស្បែក។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ