ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-06-19 · 5,498 ដងមើល

ពិសាទឹកដោះគោមនុស្សចាស់លើកណាក៏រាក?

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 1

សំណួរ ៖ ខ្ញុំបាទ អាយុ ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ កូនខ្ញុំទិញទឹកដោះគោម្សៅសម្រាប់មនុស្សចាស់ឲ្យខ្ញុំផឹក ប៉ុន្តែឲ្យតែខ្ញុំផឹកទឹកដោះគោនោះម្តងៗស្រាប់តែរាកតែម្តង។ តើនេះបណ្តាលមកពីហេតុអ្វីដែរ? ចម្លើយ ៖ ករណីនេះបណ្តាលមកពីការមិនត្រូវធាតុចំពោះសារធាតុណាមួយ។ ប្រសិនបើលោករាកតែពេលផឹកទឹកដោះគោមួយប្រភេទនេះទេ នោះប្រហែលជាលោកមានប្រតិកម្មជាមួយធាតុផ្សំណាមួយរបស់ផលិតផលមួយនេះហើយ។ ដូចនេះ លោកគ្រាន់តែចៀសវាងមិនផឹកទឹកដោះគោប្រភេទនេះទៅបានហើយ។

ប៉ុន្តែប្រសិនបើ លោករាករាល់ពេលផឹកទឹកដោះគោគ្រប់ប្រភេទ នោះបញ្ជាក់ថាលោកមានប្រតិកម្មជាមួយឡាក់តូសហើយ។ ដូចនេះ លោកត្រូវចៀសវាងពីការផឹកទឹកដោះគោ។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ