2017-06-22 · 4,785 views
ប្រូខូលី អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
ប្រូខូលី ជាបន្លែដែលសំបូរវីតាមីន និងជាតិសរសៃ។ ការទទួលទានប្រូខូលីជាប្រចាំ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករបានល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ជំងឺទឹកនោមផ្អែមប្រភេទទីពីរ បានកើតលើមនុស្សប្រហែលជា ៤៥០ លាននាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះ អ្នកជំងឺចំនួន ១៥ភាគរយ មិនអាចទទួលការព្យាបាលដំបូងបានឡើយ ដោយសារតែវាហួសពេល គឺតម្រងនោមរបស់ពួកគេ ត្រូវបានខូចខាតអស់ទៅហើយ។ ការសិក្សាបានបង្ហាញថា ការទទួលទានប្រូខូលី ដែលសំម្បូរទៅដោយ sulforaphane អាចជួយអ្នកជំងឺទឹកនោមផ្អែមបាន។ ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងព្រឹត្តបត្រសុខភាព Science Translational Medicine បានបង្ហាញថា អ្នកដែលបានទទួលទានប្រូខូលីក្នុងរយៈពេល ១២សប្តាហ៍ ឃើញថាអាចថែរក្សាកម្រិតជាតិស្ករ បានល្អគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ គេត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីអាចចេញផ្សាយ ជាសេចក្តីណែនាំផ្លូវការណាមួយ សម្រាប់ករណីខាងលើនេះ៕