2017-06-22 · 5,037 views
[ខ្លឹមៗ] កម្តៅថ្ងៃ ឬអរម៉ូន ដែលធ្វើឲ្យមុខជាំ? ឬទាំងពីរ?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
បញ្ហាមុខជាំ (Melasma) ជាការឡើងនូវពណ៌ក្រម៉ៅនៅលើស្បែកខុសពីប្រក្រតី ដែលជាទូទៅច្រើនកើតចំពោះស្រ្តីច្រើនជាងបុរស ឯតំបន់នៅលើផ្ទៃមុខដែលកើតមានញឹកញាប់ជាងគេ គឺនៅតំបន់ថ្ងាស ថ្ពាល់ផ្នែកខាងលើ និងចំហៀងជិតគុម្ពត្រចៀក ព្រមទាំងចង្កាជាដើម។
ឆ្លើយតបនឹងសំណួរដែលបានលើកឡើងក្នុងចំណងជើង គឺថាកត្តាជំរុញឲ្យកើតមុនមានទំាង២តែម្តង…
•កម្តៅថ្ងៃ៖ ជាកត្តាមានឥទ្ធិពលលើស្បែកតាមរយៈការជះនៃកាំពន្លឺ UVA និង UVB ទៅលើស្បែក ដែលបង្កឲ្យខូចស្បែក និងជាកត្តាជំរុញឲ្យកោសិកាពណ៌នៃស្បែក (Melanin) ធ្វើការបង្កើនចំនួន និងឡើងមកកកកុញនៅលើស្បែក ដែលនាំឲ្យស្បែកឡើងពណ៌ក្រម៉ៅខុសពីធម្មតា។
•កត្តាអ័រម៉ូន៖ អ័រម៉ូនអឺស្ត្រូសែន (Estrogen) របស់ស្ត្រីក៏នាំឲ្យមានការកើនឡើងច្រើនខុសប្រក្រតីនៃកោសិកាពណ៌របស់ស្បែកដូចគ្នា (Melanin) ដោយសារកោសិកាទាំងនោះនឹងធ្វើការប្រមូលផ្តុំច្រើនឡើងជាមួយនឹងការកើនឡើងនៃអ័រម៉ូននេះ ដែលជាទូទៅកើតមានចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួចមុន៦ខែ និងស្ត្រីដែលប្រើថ្នាំពន្យារកំណើតប្រភេទ COC (Combined Oral Contraceptive) ដែលមានបរិមាណ Estrogen ច្រើនជាដើម។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសសើស្បែកនិងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់ «រតនា ពិគ្រោះព្យាបាលជំងឺរោគស្ត្រី សើស្បែក និងកាមរោគ»
យល់ដឹងបន្ថែមពី បញ្ហាជាំមុខ