ការថែទាំ កម្លាំង និងសុខភាពប្រចាំថ្ងៃ។ពិគ្រោះជាមួយឱសថការី
គន្លឹះគន្លឹះសុខភាព

2017-01-27 · 4,480 ដងមើល

ជុំវិញការងារស្ម័គ្រចិត្តដែលអ្នកអាចមិនធ្លាប់បានដឹង…

ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។

1 / 2

ការងារស្ម័គ្រចិត្តអាចកើតមានក្នុងរូបភាពផ្សេងៗពីគ្នាដែលជាការងារមួយមិនត្រឹមតែជួយឲ្យបំពេញនូវចន្លោះពេលទំនេររបស់បុគ្គលម្នាក់ឲ្យមានប្រយោជន៍ទេ វាថែមទាំងរួមចំណែកជួយដល់បុព្វហេតុសង្គមណាមួយផងដែរ។

Konexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយលោក ឆាលី សំសុក្រឹត្យ ដែលមានបទពិសោធន៍ជាង៧ឆ្នាំជាមួយការងារស្ម័គ្រចិត្តនិងជាប្រធានក្រុមការងារស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ប្រចាំឆ្នាំBarCamp ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម…

គុណប្រយោជន៍នៃការងារស្ម័គ្រចិត្ត -    ចូលរួមចំណែកជួយដល់សង្គមជាតិ -    បង្ហាញឲ្យអ្នកដទៃឃើញពីការគោរព និងស្រឡាញ់ខ្លួនឯង -    ស្គាល់ខ្លួនឯងរឹតតែច្បាស់ ព្រមទាំងកាន់តែចេះឲ្យតម្លៃខ្លួនឯង -    ដឹងថាទោះបីជាមនុស្សបែបណា មានជំនាញអ្វី ហើយស្ថិតក្នុងស្ថានភាពណា ក៏សុទ្ធតែអាចផ្តល់ប្រយោជន៍ដល់សង្គមដូចគ្នា។

សំណួរអ្នកគួរសួរខ្លួនឯង ពេលជ្រើសរើសការងារស្ម័គ្រចិត្ត -    តើការងារមួយនេះមានលក្ខណៈអ្វីខ្លះពិសេសជាងការងារដទៃ? -    តើវាអាចផ្តល់អ្វីខ្លះមកឲ្យយើង? -    តើវាស័ក្តិសមនឹងយើងឬទេ (ស្របតាមមុខជំនាញសិក្សា ឬការងារ)? -    តើវានឹងអាចកែប្រែយើងបានកម្រិតណា? ក្នុងរូបភាពបែបណាខ្លះ? -    តើវាអាចឲ្យយើងស្គាល់ខ្លួនឯងថែមទៀតឬអត់? -    តើការងារមួយនេះនឹងផ្តល់ឱកាសឲ្យយើងយល់ពីបញ្ហាសង្គមអ្វីខ្លះ? -    តើវាផ្តល់ឱកាសឲ្យរៀនពីអ្នកដទៃឬទេ?

ប្រភេទការងារស្ម័គ្រចិត្តដែលមិនគួរមើលរំលង ការងារដែលទាញយើងចេញពីភាពស្រណុក ជាពិសេសការចុះទៅតាមខេត្ត ឬ តំបន់ណាក៏ដោយឲ្យតែមិនមែនជាកន្លែងយើងនៅសព្វថ្ងៃ ដើម្បីមានឱកាសជួបជាមួយបរិស្ថានថ្មី មនុស្សថ្មី បញ្ហាថ្មី ហើយការមើលទៅកាន់ពិភពលោករបស់យើងក៏កាន់តែទូលំទូលាយជាងមុនដែរ។

ប្រភេទការងារដែលពេញចិត្តជាងគេ ការងារដែលអាចឲ្យផ្សារភ្ជាប់ជំនាញដែលកំពុងសិក្សា និង ការងារដែលខ្លួនកំពុងបំពេញ ដូចជាBarCampជាដើម ដែលអាចឲ្យអ្នកមានជំនាញផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងមួយទៀត ទាញយកគុណប្រយោជន៍បានច្រើនយ៉ាង។

លក្ខណៈសម្បត្តិនៃអ្នកស្ម័គ្រចិត្តឆ្លាតវៃ -    ស្គាល់ខ្លួនឯងឲ្យបានច្បាស់ -    ស្គាល់ពីការងារដែលខ្លួនចូលរួម -    បើកចិត្តឲ្យទូលាយទទួលយកបទពិសោធន៍ថ្មី -    មានចិត្តចង់ដឹង ចង់រៀនពីគ្រប់គ្នា -    ចាត់ទុកមិត្តរួមការងារ ប្រធានក្រុម និងអ្នកដែលពាក់ព័ន្ធជាគ្រូ ព្រោះថាយើងនឹងធ្វើការជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗពីគ្នា -    គ្រប់គ្រងខ្លួនឯង ជាពិសេសការបែងចែកពេលវេលា ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងារផ្ទាល់ខ្លួន -    ធ្វើការងារឲ្យមានប្រសិទ្ធភាព -    ចេះវិភាគលើបញ្ហាសង្គម ព្រោះការងារស្ម័គ្រចិត្តភាគច្រើនទាក់ទងនឹងបញ្ហាសង្គមដែលចោទឡើង -    បង្កើតគំនិតយោបល់ផ្សេងៗក្នុងការដោះស្រាយបញ្ហា។ ចំណុចដែលបេក្ខភាពគួរមាន ដើម្បីទទួលបានការងារស្ម័គ្រចិត្ត -    ស្គាល់ពីអង្គភាពនៃអ្នកចាត់ចែងកម្មវិធី -    ស្គាល់ពីខ្លួនឯង -    ស្គាល់ពីគោលបំណងនៃការងារស្ម័គ្រចិត្ត -    មានគោលបំណងច្បាស់លាស់ក្នុងការចូលរួមការងារស្ម័គ្រចិត្ត -    មានភាពឆ្លាតវៃក្នុងការគ្រប់គ្រងការងារ ពេលវេលា និងស្ថានភាពបញ្ហា -    មានចំណង់ក្នុងការចង់រៀនបន្ថែម -    មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ

លក្ខណៈពិសេសដែលជួយឲ្យក្លាយជាអ្នកដឹកនាំ -    មានសមត្ថភាពក្នុងការធ្វើការងារជាមួយមនុស្ស -    មិនផ្តោតសំខាន់តែលើការបញ្ចប់ការងារតាមគោលដៅមួយមុខ -    ព្យាយាមបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាព

សារសម្រាប់មិត្តអ្នកអាន គួរតែស្វែងយល់ពីខ្លួនឯងបន្ថែម ហើយសួរខ្លួនឯងថាតើការជួយសង្គមមានន័យយ៉ាងណាសម្រាប់ខ្លួនយើង? ហើយការរីកចម្រើនអ្វីខ្លះ ដែលយើងចង់អោយកើតមានឡើងក្នុងសង្គម? ហេតុនេះហើយ គួរចាប់ផ្តើមរៀបចំពេលវេលា និងចូលរួមធ្វើការងារស្ម័គ្រចិត្ត ដើម្បីឲ្យសង្គមមានការរីកចម្រើនទាំងអស់គ្នា…