2017-06-29 · 4,026 views
ដឹងទេថា…ការលេងវីដេអូហ្គេមអាចបង្កើនការប្រុងប្រយ័ត្ន និងដាស់ស្មារតីឲ្យស្វាហាប់?
General information, not a diagnosis.
Full article available in Khmer; English translation has not been supplied.
In this article
តើកូនរបស់អ្នកចូលចិត្តលេងវីដេអូហ្គេមមែនទេ? កុំទាន់ខឹង ឬហាមគេមិនឲ្យលេងឲ្យសោះ ពីព្រោះវាក៏មានផលល្អច្រើនសម្រាប់កូនរបស់អ្នកផងដែរ។©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។តើកូនរបស់អ្នកចូលចិត្តលេងវីដេអូហ្គេមមែនទេ? កុំទាន់ខឹង ឬហាមគេមិនឲ្យលេងឲ្យសោះ ពីព្រោះវាក៏មានផលល្អច្រើនសម្រាប់កូនរបស់អ្នកផងដែរ។
ការសិក្សាបានបង្ហាញថា ការលេងវីដេអូហ្គេម អាចបណ្តុះគំនិត បង្កើនការប្រុងប្រុងប្រយ័ត្ន និងជួយឲ្យកូនឆ្លាតជាងមុន។ វីដេអូហ្គេមក៏ជួយបង្រៀនកូនរបស់អ្នកឲ្យស្គាល់ ឬចេះដឹងនូវជំនាញនានាមួយចំនួន ព្រមលើកកម្ពស់ស្មារីរបស់គេឲ្យស្វាហាប់ជាងមុនផងដែរ។ អ្នកជំនាញបាននិយាយថា វីដេអូហ្គេមបានបង្កើនទំហំ និងប្រសិទ្ធភាពនៃខួរក្បាលរបស់កុមារ ឲ្យមានសុខភាពល្អ និងរហ័សរហួន។ ផ្ទុយទៅវិញ គ្រូពេទ្យក៏បានណែនាំផងដែរថា ទន្ទឹមនឹងមានផលល្អ វាក៏អាចបង្កជាផលវិបាកនានា ចំពោះកូនរបស់អ្នកផងដែរ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ ឬគ្រប់គ្រងការលេងរបស់កូននោះទេ។ ការលេងច្រើនជ្រុល អាចធ្វើឲ្យកុមារញៀន ខូចភ្នែក មិនញ៉ាំអាហារ និងបោះបង់ការសិក្សាចោលទុកមួយឡែក។ ដូច្នេះ ឪពុកម្តាយគ្រប់រូប គួរតែចេះនិយាយអប់រំ និងកំណត់ម៉ោងឲ្យកូនលេង ដោយមិនឲ្យលើសពីមួយម៉ោងក្នុងមួយថ្ងៃឡើយ៕