2017-06-30 · 4,422 ដងមើល
មុខងាររណបសំរាប់អ្នកជំងឺមានពិការភាព
ព័ត៌មានទូទៅ មិនមែនជាការធ្វើរោគវិនិច្ឆ័យទេ។
រណបគឺជាអ្វី? រណប គឺជាឧបករណ៏សំរាប់បំពាក់ពីលើផ្នែកណាមួយនៃអវយវៈរឺដងខ្លួនដែលខ្សោយ
1. លក្ខណៈវិនិច្ឆ័យក្នុងការចេញវេជ្ជបញ្ជាអោយប្រើរណប ដើម្បី • កាត់បន្ថយការឈឺចាប់ • ទប់មិនអោយមានចលនាក្រោយពេលវៈកាត់ក្រោយពេលរងរបួសជា ឧបករណ៏រំលឹកអ្នកជំងឺមិនអោយធ្វើចលនាលើកន្លែងរបួស • បញ្ឈប់កំហូចរូបរាងមិនអោយខូចខ្លាំងឡើង • ជំនួយដល់ការដើរ • ជំនួយធ្វើសកម្មភាពផ្សេងៗ • ការពារកន្លែងរបួស • កាត់បន្ថយការកន្រ្តាក់សាច់ដុំដោយឯកឯង
2. ប្រភេទនៃរណប • រណបម្រាមដៃ • រណបករដៃ • រណបកំភួនដៃ • រណបស្មា • រណបដៃទាំងមូល • រណបម្រាមជើង • រណបក៏ជើង • រណបជង្គង់ • រណបត្រគាក • រណបជើងទាំងមូល • រណបករ • រណបដងខ្លួន
3. អ្នកជំងឺប្រភេទណាខ្លះត្រូវការរណប • អ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន • អ្នកជម្ងឺស្វិតដៃជើង • អ្នករងរបួសដោយការបាក់ឆ្អឹងអវយវៈរឹឆ្អឹងកងខ្នង • កំហូចរាងលើកុមារដែលមានជំងឺស្កន់ • កំហូចរាងលើប្រអប់ជើង(ប្រអប់ជើងរាបស្មើរ) • ទារកកើតមកមានជើងខ្វេរ • ទារកកើតមកមានករវៀច • រងរបួសដោយសារលេងកីឡា (ថ្លោះ គ្រេច) • កំហូចរាងនិងការឈើចាប់ផ្សេងៗដោយសារការប៉ះទង្គិចឬគ្រោះថ្នាក់ ឥឡូវមានរណបគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាតាមរយៈ Exceed P&O ។ ពត៍មានពិគ្រោះបន្ថែមដោយឥតគិតថ្លៃសូមទាក់ទងមក 086 30 75 75/ 077 67 18 78 ហ្វេសប៊ុក @exceedcambodia
ថ្ងៃទី ២៩ មិថុនា ២០១៧ សរសេរអត្ថបទដោយ៖ ទៀប ឧត្តម ជាមួយ បទពិសោធន៏ជាតិនិងអន្តរជាតិ ១៧ ឆ្នាំ អ្នកឯកទេសខាងអវយវៈសិប្បនិម្មិត,រណបនិង គ្រឿងជំនួយរាងកាយ បញ្ចប់ការសិក្សាពីប្រទសអូស្រ្តាលី ជប៉ុននិងប្រទេសន័រវ៉េ