CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
Sponsored · PregnacarePregnacareSponsored · PregnacarePregnacare
GuidesHEALTH GUIDE

2017-06-30 · 5,204 views

មានផ្ទៃពោះ មិនអាចញ៉ាំកាហ្វេអ៊ីន អ៊ីចឹងតើគួរញ៉ាំអ្វីជំនួសវិញទៅ?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

Sponsored · PregnacarePregnacare
1 / 2
Sponsored · PregnacarePregnacare

កាហ្វេ ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដាស់ស្មារតី ហើយមនុស្សមួយចំនួនតែងតែទទួលទានវាជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ កាហ្វេអ៊ីន ត្រូវបានគ្រូពេទ្យព្រមានថា វាអាចប៉ះពាល់ដល់សុខភាពទារក ហើយអ្នកម្តាយគ្រប់រូបគួរតែព្យាយាមកាត់បន្ថយ ឬចៀសវាងការញ៉ាំកាហ្វេ អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ អ្នកអាចញ៉ាំទឹកដោះគោ ទឹកដូង ទឹកផ្លែឈើស្រស់ជំនួសវិញ ប៉ុន្តែ​ក៏មិនត្រូវច្រើន ឬញឹកញាប់ពេកដែរ ពីព្រោះវាក៏អាចធ្វើឲ្យអ្នកប្រឈមទៅនឹង ជំងឺទឹកនោមផ្អែមផងដែរ។ យ៉ាងណាមិញ នៅក្នុងកាហ្វេ ឬតែមួយចំនួន គេបានដកយកជាតិកាហ្វេអ៊ីនចេញហើយ ដូច្នេះ អ្នកអាចញ៉ាំវាបាន ប៉ុន្តែត្រូវប្រាកដថា អ្នកបានឆែកមើលវាបានត្រឹមត្រូវច្បាស់លាស់ហើយ។ ខាងក្រោមនេះ គឺជាបរិមាណសារធាតុកាហ្វេអ៊ីន ដែលមាននៅក្នុងអាហារមួយចំនួន ដែលស្រ្តីមានផ្ទៃពោះ គួរតែចៀសវាង ៖ 1.   កាហ្វេឆុងធម្មតា មានជាតិកាហ្វេអ៊ីនប្រហែលជា ២០០ មីល្លីក្រាម 2.   អ៊ីប្រេសសូ (Espresso) មានជាតិកាហ្វេអ៊ីនប្រហែលជា  ៩០ មីល្លីក្រាម 3.   កាហ្វេឆុងភ្លាមៗ មានជាតិកាហ្វេអ៊ីនប្រហែលជា ១៧៣ មីល្លីក្រាម 4.   កាហ្វេគ្មានជាតិកាហ្វេអ៊ីន មានជាតិកាហ្វេអ៊ីនប្រហែលជា ១២ មីល្លីក្រាម 5.   តែឆុង មានជាតិកាហ្វេអ៊ីនប្រហែលជា ៧៥ មីល្លីក្រាម 6.   តែទឹកកក មានជាតិកាហ្វេអ៊ីនប្រហែលជា ៤០ មីល្លីក្រាម 7.   តែកញ្ចប់ មានជាតិកាហ្វេអ៊ីនប្រមាណ ៣០ មីល្លីក្រាម 8.   កូកាកូឡា មានជាតិកាហ្វេអ៊ីនប្រហែល ៥៦ មីល្លីក្រាម 9. Diet Cola មានជាតិកាហ្វេអ៊ីនប្រហែលជា ៦៤ មីល្លីក្រាម 10. សូកូឡា មានជាតិកាហ្វេអ៊ីនប្រហែលជា ៥០ មីល្លីក្រាម៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Sponsored · PregnacarePregnacare