CARE. PERFORMANCE. EVERYDAY VITALITY.Talk to a pharmacist
GuidesHEALTH GUIDE

2017-07-01 · 3,945 views

មានរឿងអ្វីកើតឡើង នៅពេលគ្រូពេទ្យគេងមិនបានគ្រប់គ្រាន់?

General information, not a diagnosis.

Full article available in Khmer; English translation has not been supplied.

1 / 2

ការទទួលទានដំណេក គឺជារឿងសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់មនុស្សយើង ហើយវាដូចជាម៉ាស៊ីនដែលត្រូវការបិទ ដើម្បីអាចមានដំណើរការល្អ និងបានយូរអង្វែងអញ្ចឹងដែរ។ យើងត្រូវការគេង ដើម្បីជួយឲ្យរាងកាយបានសម្រាក និងចាប់ផ្តើមថ្ងៃថ្មីឡើងវិញ ដោយភាពស្រស់ស្រាយ និងរហ័សរហួន។ គ្រូពេទ្យតែងតែនិយាយអប់រំ និងណែនាំឲ្យអ្នកជំងឺរបស់ខ្លួន ធ្វើការសម្រាក និងគេងឲ្យបានគ្រប់គ្រាន់ ប៉ុន្តែក្នុងករណីភាគច្រើនបំផុត គឺគ្រូពេទ្យនេះហើយ ដែលជាអ្នកគេងមិនបានគ្រប់គ្រាន់។ បើអញ្ចឹង តើអ្នកដឹងទេថា តើមានរឿងអ្វីកើតឡើង ប្រសិនបើគ្រូពេទ្យមានបញ្ហាគេងមិនបានគ្រប់គ្រាន់នេះ​ ក្នុងរយៈពេលយូរអង្វែង? គ្រូពេទ្យគេងមិនសូវលក់ មិនបានគ្រប់គ្រាន់ ឬចេះតែងងុយគេងនៅពេលថ្ងៃ អាចបង្កផលវិបាក ក៏ដូចជាគ្រោះថ្នាក់ច្រើនណាស់។ កង្វះការគេងអាចធ្វើឲ្យខួរក្បាល និងការគិតរបស់គ្រូពេទ្យត្រូវបានចុះខ្សោយជាលំដាប់ ដែលជាហេតុធ្វើឲ្យពួកគេ ពេលខ្លះ សម្រេចចិត្ត ឬចេញវេជ្ជបញ្ជាខុសឆ្គង។ ហើយថ្មីៗនេះដែរ គ្រូពេទ្យពីរនាក់បានដួលសន្លប់ បន្ទាប់ពីធ្វើការវះកាត់អ្នកជំងឺអស់រយៈពេល ៣២ ម៉ោងរួចមក។ ដូច្នេះ ការគេងពិតជាសំខាន់ណាស់ សម្រាប់គ្រូពេទ្យ។ ខាងក្រោមនេះ គឺជាផលវិបាក និងគ្រោះថ្នាក់ ប្រសិនបើគ្រូពេទ្យគេងមិនបានគ្រប់គ្រាន់ ៖ · អស់កម្លាំង ហើយអាចប៉ះពាល់ដល់បញ្ហាផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស គឺស្រ្តេសតែម្តង។ · ខ្សោយការគិត និងមានការភាន់ច្រឡំម្តងម្កាល ដែលជាហេតុនាំឲ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកជំងឺរបស់ពួកគេ។ · ការចងចាំធ្លាក់ចុះ ហើយភ្លេចភ្លាំងច្រើន (ដូច្នេះ គ្រូពេទ្យគួរតែគេងឲ្យបានគ្រប់ ដើម្បីពង្រឹងការចងចាំ និងសមត្ថភាពខួរក្បាលឡើងវិញ)។ · ប្រឈមនឹងគ្រោះថ្នាក់នានា ខណៈពេលធ្វើដំណើរ ឬបើកបរនៅតាមផ្លូវ។ · ប្រព័ន្ធការពាររាងកាយ និងសុខភាពទាំងមូលចុះខ្សោយជាលំដាប់។ · ប្រឈមនឹងជំងឺនានា ជាពិសេស ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។